កំពង់ធំៈ សោកវិនាសកម្មដ៏អាណោចអាធ័ម បានធ្វើឲ្យឪពុក ម្តាយយំសោកបោកខ្លួន ខណៈពេលបានលឺដំណឹងថា កូន ព្រមទាំងក្មួយចំនួន៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងស្រះទឹក ដែលនៅចម្ងាយពីផ្ទះ៥០០ម៉ែត្រ ស្ថិតនៅក្នុងភូមិ ដងអន្ទាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ហេតុការដ៏រន្ធត់នេះ ត្រូវបានសាច់ញាតិ ប្រាប់ឲ្យដឹងថា ក្មេងស្រីទាំង៣នាក់បងប្អូនជីដូនមួយនឹងគ្នា បាននាំគ្នាដើរលេងដូចសព្វមួយដង លុះមកដល់ស្រះទឹកមរណៈ ក៏នាំបងប្អូនចុះលេងទឹក ក្នុងរណ្ណៅអ៊ិចស្កា ខណៈនោះបានឃើញប្អូនធ្លាក់ទៅក្នុងរណ្តៅទឹកជ្រៅ ស្រែកហៅឲ្យជួយ បងៗក៏ស្ទុះលោតចុះទៅជួយប្អូន ក៏ត្រូវប្អូនអោបករ បណ្តាលឲ្យលង់តឹកស្លាប់ទាំង៣នាក់តែម្តង បានកើតឡើង កាលពីព្រឹកថ្ងៃទី៧ ខែគុម្ភះ ឆ្នាំ២០១៧ នៅក្នុងស្រះទឹកមួយកន្លែងដែលម្ចាស់គេទើបតែជីកថ្មីបានរយះពេល៧ថ្ងៃ ។
សាច់ញាតិក្មេងរងគ្រោះ បានឲ្យដឹងថា កុមារីរងគ្រោះទាំង៣នាក់ ទី១.ឈ្មោះ ធុច ឡៃហ័រ អាយុ៤ឆ្នាំ ទី២.ឈ្មោះ អាត ផានី អាយុ៥ឆ្នាំ និងទី៣.ឈ្មោះ អាត ចាន់ណា អាយុ៦ឆ្នាំ ពីរនាក់ជាបងប្អូនជីដូនមួយ នឹងគ្នា ។ ក្រោយពេលកើតហេតុសមត្ថកិច្ចប្រគល់សាកសពជូនឪពុកម្ដាយ សាច់ញាតិក្រុមគ្រួសារយកមកធ្វើបុណ្យ តាមប្រពៃណីនិងអំពាវនាវដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនៗរបស់ខ្លួនអោយមានការប្រុងប្រយ័ត្នខ្ពស់កុំប្រហែលដូច្នេៈទៀត៕ប៊ុន រដ្ឋា




































