ប្រធានក្រុមការងារចុះជួយស្រុកដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់សាលាឃុំ

0

សួន លីណា

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ ឯកឧត្តម ស្រី ឌឹក សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុម ការងារជាតិ ចុះជួយស្រុកជាំក្សាន្ត ដឹកនាំក្រុមការងារចុះពិនិត្យ ការងារសាងសង់សាលាឃុំ ជូនឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែល

កំពុងធ្វើការសាងសង់ ដោយក្រុមជាងវរសេនាតូចវិស្វកម្ម កងពលធំអន្តរាគមន៍លេខ៣ ទំហំ០៦ម៉ែត្រ២តឹកX១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ទុក្ខសំរាប់បំរើរការ នៅក្នុងឃុំឲ្យបានសមរម្យ ជំនួសអាគារដែលមានសភាពចាស់ទ្រុធទ្រោម ។
លោក ហ៊ឹម ហឿន មេឃុំយាង បានឲ្យដឹងដែរថា កន្លងមកឃុំយាង មានសាលាឃុំចំនួន០១ និង អាគារស្នាក់ការ បក្សចំនួន០១ ប៉ុន្តែមានសភាពចាស់ទ្រុធទ្រោមមិនសមរម្យ លោកបន្តថាឃុំយាងមានភូមិចំនួន០៦ភូមិ មាន ប្រជាពលរដ្ឋសរុប៥៦៥៥នាក់ ស្មើនិង១២៨១គ្រួសារ ។
សូមបញ្ជាក់ថា នៅក្នុងដំណើរចុះពិនិត្យ ការងារសាងសង់សាលាឃុំ ជូនឃុំយាង ឯកឧត្តម និងក្រុមការងារ ក៍បានចុះពិនិត្យ សិក្សាទីតាំងសាងសង់អាគារស្នាក់ការគណៈបក្ស និងសាលប្រជុំគណបក្សជាជន សម្រាប់ ឃុំយាងផងដែរ ៕