ខេត្តព្រះសីហនុ៖។ឯឧ ថោង ខុនឯឧ ថោង ខុន រំលឹកអោយម្ចាស់អាជីវកម្មទេសចរណ៏ទាំងអស់ត្រូវត្រៀមខ្លួនទទួលភ្ញៀវទេសចរជាពិសេសទេសចរចិន។
ឯឧ ថោង ខុន ថ្លែងបែបនេះគ្រាដែលឯឧបានចូលរួមជាអធបតីភាពនៃកិច្ចប្រជុំពិភាក្សា
ការងារគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ត្រីមាសទី១ និងទិសដៅអនុវត្តត្រីមាសទី២ ឆ្នាំ២០១៧ជាមួយវិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងអាជីវករចូលរួមសរុប ១០៣នាក់ ស្រី ៤០នាក់នាល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ ដែលបានរៀបចំដោយមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះមានគោលនបំណង ដើម្បីពង្រឹងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៅខេត្តព្រះសីហនុឲ្យបានកាន់តែល្អប្រសើរ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានា និងសំណូមពររបស់ម្ចាស់អាជីវកម្មទេសចរណ៍សំដៅពង្រឹងគុណភាពសេវាកម្មទេសចរណ៍ បង្កើនភាពពេញចិត្តដល់ភ្ញៀវទេសចរក៏ដូចជាការរៀបចំផែនការឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍនៃវិស័យទេសចរណ៍នាពេលបច្ចុប្បន្ន និងអនាគត។
ឯឧ យន្ត មីន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៏ថា “ខេត្តព្រះសីហនុមានភ្ញៀវទេសចរកើនឡើងជាបន្តបន្ទាប់។ឯឧបានស្នើអោយម្ចាស់អាជីវកម្មទេសចរណ៏ទាំងអស់ត្រូវសហការល្អជាមួយរដ្ឋបាលខេត្តដើម្បីរួមគ្នាធ្វើបរិស្ថានក្រុងនិងឆ្នេរអោយកាន់តែប្រសើរថែមទៀតក្នុងការទាក់ទាញភ្ញៀវរបស់យើងអោយគេចូលចិត្ត,ជឿទុកចិត្តនិងស្នាក់នៅបានយូរ។
ដោយឡែកឯកឧត្តម ថោង ខុន ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖
១.ជម្រុញអាជ្ញាបណ្ណទេសចរណ៍អោយបានត្រឹមត្រូវ។
២.ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស និងជំនាញវិជ្ជាជីវៈទេសចរណ៍ឪ្យបានច្រើន។
៣.ពង្រឹងសុវត្ថិភាពភ្ញៀវទេសចរឲ្យបានល្អប្រសើរជាពិសេសនៅតាមរមនីយដ្ឋាមឆ្នេរសមុទ្រ និងការដឹកជញ្ជូនទេសចរផ្លូវទឹក។
៤.សហការជាមួយវិស័យឯកជនអភិវឌ្ឍវិស័យផលិតផលទេសចរណ៍ថ្មីៗ ដើម្បីផ្តល់ភាពកម្សាន្តជូនភ្ញៀវ និងទាក់ទាញអោយគេស្នាក់នៅបានយូរ។
៥.រដ្ឋបាលខេត្ត-ក្រុង មន្ទីរទេសចរណ៍ ស្ថានប័នពាក់ព័ន្ធ និងវិស័យឯកជនត្រូវជម្រុញយទ្ធនាការទីក្រុងស្អាតដើម្បីចូលរួមបេក្ខភាពប្រលងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៧ និងទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ ២០១៨។
ជាងនេះទៀត ឯឧ ថោង ខុន បានក្រើនរំលឹកអោយម្ចាស់អាជីវកម្មទេសចរណ៏ទាំងអស់ត្រូវត្រៀមខ្លួននិងរៀបចំសេវាកម្មរបស់ខ្លួនអោយបានល្អប្រសើរដើម្បីទទួលភ្ញៀវទេសចរជាសិសេសទេសចរចិនតែម្តង៕