រដូវចូលឆ្នាំប្រពៃណីខ្មែរ នៅទឹកជ្រោះតាតៃ ភ្ញៀវទេស ចរណ៍ក្មេងចាស់ ប្រុស ស្រីចំនួន៣នាក់ ធ្លាក់តាមទឹក ជ្រោះមិនបណ្ដាលអោយបាត់បង់ដល់អាយុជីវិតនោះទេ

0

ខេត្តកោះកុង: នៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ កាលពី រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ មានភ្ញៀវទេស ចរណ៍ជាច្រើននាក់ មកលេងទឹកធ្លាក់ជ្រោះតាតៃ ដោ យក្ដីសប្បាយរីករា តែនៅម៉ោងជិត០៤រសៀល ថ្ងៃដ៏ ដែល មានមនុស្សក្មេងចាស់ ប្រុស ស្រី ចំនួន៣នាក់ កំពង់តែ ហែលទឹក

លេង ក៏បានអណ្ដែតតាមទឹកហូរ ក្រឡាប់កាប់ផ្ងា ធ្លាក់មកទើជាន់ទី១ តែពុំមានគ្រោះថ្នា ក់ដល់អាយុជីវិតនោះទេ។បើតាមប្រភពពីភ្ញៀវទេសចរណ៍ ដែលនៅកន្លែងកើត ហេតុ បានអោយដឹងថា: មុនពេលកើតហេតុ គេឃើញ មនុស្សក្មេងចាស់ ប្រុស ស្រី ជាច្រើនកំពង់ហែលទឹក លេង ដោយក្ដីសប្បាយ មួយសន្ទុះក្រោយមក ស្រាប់ តែឃើញមនុស្ស០៣នាក់ អណ្ដែតក្រឡាប់ផ្កាប់ផ្ងា ធ្លាក់តាមទឹកហូរ ដោយទី១ ក្មេងប្រុសអាយុជាង១០ឆ្នាំ បានធ្លាក់មកមុន បន្ទាប់មកស្រ្តីម្នាក់ ឈ្មោះហាក់ ទូ អាយុប្រហែល ជាង៣០ឆ្នាំ និងបុរសម្នាក់ទៀត ឈ្មោះ ពូ ម៉ាប់ អាយុប្រហែល៤០ឆ្នាំ ធ្លាក់មកតាមក្រោយជា មួយគ្នា ទើជាន់ទី១ រួចក៏ឃើញបុរស់នោះចាប់ដៃរស្ត្រី ជាប់ គាត់ខំប្រឹងស្រវេរស្រវ៉ា តោងថ្មធំមួយដូចកោះ នៅកណ្ដាល ទឹកជ្រោះនោះ បន្ទាប់មកមានបុរស់ជា ច្រើននាក់ បានចាប់ដៃរគ្នាធ្វើជាស្ពាន ចុះចំលងបុរស់ និងស្ត្រីរងគ្រោះនោះ អោយផុតពីគ្រោះថ្នាក់។ចំណែកក្មេងប្រុសវិញ បានធ្លាក់មកដល់់ជាន់ទី០២ ដោយពុំមានគ្រោះថ្នាក់អ្វីនោះដែរ។ពូម៉ាប់ ដែលជាជនរងគ្រោះ បានប្រាប់អក្នសារព័ត៍មាន យើងថា: មុនពេលកើតហេតុ គាត់អង្គុយហូបអាហា ជាមួយមិត្តភ័ក្ត ជាលក្ខណ:គ្រួសារ រួចទៅចុះងូតទឹក ហែលលេង នៅពេលនោះគាត់ក្រឡេកឃើញស្ត្រីម្នាក់ ដែលគាត់ស្គាល់ បានអណ្ដែតតាមទឹកហូរ គាត់ក៏ស្ទុះ ហែលទៅជួយ តែទឹកហូរខ្លាំងពេកក៏ធ្លាក់មកទាំងពី នាក់តែម្ដងទៅ។
គាត់បន្ដទៀតថា: នៅពេលគាត់ធ្លាក់មកដល់ជាន់ទី០១ គាត់បានចាប់ដៃរស្ត្រីនោះជាប់ រួចគាត់យកជើងទៅ ធាក់ផ្ទុបគ្រលុកថ្មមួយទប់ជាប់ រួចគាត់ខំប្រឹងស្រវ៉ា តោងថ្មធំមួយ ហើយក៏អោយស្ត្រីនោះ សៀតោងជាន់ លើដៃរគាត់ឡើងលើថ្មនោះ។

ពាក់ព័ន្ធការធ្លាក់ភ្ញៀវទេសចរណ៍នោះដែរ ក៏មានការ លើកឡើងពីប្រភពភ្ញៀវទេសចរណ៍ជាច្រើន សុំអោយ អជ្ញា ក៏ដូចជាសហគមន៍ មេត្តាជួយរកវិធានការណា មួយទុកសម្រាប់ជួយសង្គោះ ដល់ភ្ញៀវទេសចរណ៍ ដែលមកលេងទឹកជ្រោះតាតៃនេះផង ៕ដោយ អួង វឹង