ខេត្តរតនគិរី៖ ២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់សារធាតុញៀននៅក្នុងផ្ទះនៃបន្ទប់គេង កាលពីវេលាម៉ោង៦នឹង៤២នាទីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៧ស្ថិតនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង។
លោកវរ:សេនីទោ លាង អ៉ីម ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា លោកបានទទួលទូរស័ព្ទពីឈ្មោះ ឡឺក ផល្លា ភេទស្រីអាយុ៤៥ ឆ្នាំ បានរាយការណ៍ថា មានកូនស្រីនិងកូនប្រសារបស់គាត់ មានការប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះនៃបន្ទប់
គេង។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដោយពិនិត្យឃើញមានសម្ភារ:សេពគ្រឿងញៀនដបទឺកសុទ្ធភ្ជាប់និងទុយោបឺត ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធមកកាន់ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីធ្វើតេស្តទឺកនោមរកសារធាតុញៀន។
លោកបានបន្តថា អ្នកទាំង២ ទី១- ឈ្មោះ ញែម សារិន ហៅក្រៅ ទូ ភេទប្រុសអាយុ២៤ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ លទ្ធផលធ្វើតេស្តវេជ្ជមាន(+)
ទី២- ឈ្មោះ ប៉ុក ស្រី ល័ក្ខ អាយុ២៥ ឆ្នាំជនជាតិខ្មែរ លទ្ធផលធ្វើតេស្ត វេជ្ជមាន(+)។
ចំណែកវត្ថុតាងដកហូតមាន ដបទឺកសុទ្ធនិងទុយោ៣ជាឧបករសេព។
បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តដើម្បីអនុវត្តតាមនិតិធី៕ដោយ: យក្ខឡោម