លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដាក់ទំនាយអោយរន្ទះបាញ់អោយងាប់អោយអស់ទៅចំពោះអ្នករំលោភយកដីពលរដ្ឋ

0

ខេត្តព្រះសីហនុ៖អភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រន់ ដាក់ទំនាយជនខិលខូចយកដីប្រជាពលរដ្ឋនៅខេត្តព្រះសីហនុុ សូមឱ្យរន្ទះបាញ់ងាប់អស់ទៅ!

ពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃច្រើនឆ្នាំតែមិនទាន់ដោះស្រាយបាននាំគ្នាមកសាលាខេត្តសាជាថ្មីទៀតដើម្បីស្នើសុំអោយអភិបាលខេត្តព្រះសីហនុជួយពន្លឿនដោះស្រាយជូនពួកគាត់។

ក្រុមប្រជាពលរដ្ឋលើកឡើងថាដីភូមិរបស់ពួកគាត់ត្រូវបានអស់លោកអ្នកមានលុយមានអំណាចមួយចំនួនបានរំលោភយកជាច្រើនឆ្នាំមកហើយ។

នៅរសៀលថ្ងៃទី២០កក្កដា២០១៧កន្លងទៅនេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ដោយធុញទ្រាន់ នឿយណាយនឹងជនខិលខូចមួយចំនួនតូចដែលបានធ្វើអោយប៉ះពាល់ដីពលរដ្ឋ លោកបានដាក់ទំនាយដល់ជនខិលខូចទាំងនោះថា៖”ប្រសិនជាមានអ្នកធំឬអ្នកមានណារំលោភយកដីប្រជាជនមែនសូម ឱ្យត្រូវរន្ទះបាញ់ងាប់ឱ្យអស់ទៅលោក “។

លោក ស្រ៊ុន ស្រ៊ន់ បានលើកឡើងដូចនេះនៅក្នុងពិធីជួបប្រជុំសម្របសម្រួលជាមួយតំណាងសហគមន៍ជាង២០នៅក្នុងខេត្តព្រះសីហនុ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃជាច្រើនឆ្នាំតែមិនទាន់មានដំណោះស្រាយ។

បន្ទាប់ពីបានជួបជាមួយអភិបាលរងខេត្តរួចមក ឯឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុក៍បានឆ្លៀតពេលអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងនោះផងដែរ ហើយបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា៖ សូមបងប្អូនអត់ទ្រាំបន្តិចសិនខេត្តកំពុងតែដោះស្រាយជូនហើយ។

តែអាជ្ញាធរខេត្តត្រូវការពេលវេលាខ្លះព្រោះរឿងខ្លះមិនអាចដោះស្រាយបានលឿនដូចបងប្អូនចង់បាននោះទេ។

គួររំលឹកថាទំនាស់ដីធ្លីត្រូវបានបន្សល់ទុកពីរដ្ឋបាលមុនមិនទាន់បានដោះស្រាយចប់មានជាច្រើនករណីដែលត្រូវទំលាក់អោយរដ្ឋបាលជំនាន់ឯឧ យន្ត មីន ដោះស្រាយបន្ត។

ទំនាស់មួយចំនួនធំគឺកើតឡើងរវាងពលរដ្ឋក្រីក្រនិងអស់លោកអ្នកមានទ្រព្យឬអ្នក មានអំណាចមួយចំនួនតូចប៉ុណ្ណោះ។

តែទោះជាយ៉ានេះក្តីកន្លងទៅនេះឯឧ យន្ត មីន បានដោះស្រាយបានជាច្រើនករណីគួរអោយកត់ដំគាល់ផងដែរ។បច្ចុប្បន្នកំពុងតែខិតខំដោះស្រាយបន្តទៀតជូនពលរដ្ឋ។

ជាការកត់សំគាល់ពលរដ្ឋនៅខេត្តព្រះដីហនុសំដែងសុទិដ្ឋិនិយមខ្លាំងមែនទែនចំពោះឆន្ទៈរបស់ឯឧយន្ត មីន ក្នុងការដោះស្រាយទំនាស់ទាំងឡាយជូនបងប្អូនប្រជាពលរដ្ឋ។ពួកគាត់សំដែងការគាំទ្រផងដែរចំពោះរដ្ឋបាលរបស់ឯឧ យន្ត មីន ក្នុងកាលៈទេសៈនេះ៕សាវ៉ុន

ពលរដ្ឋមានឯកសារទទួលស្គាល់ដោយភូមិឃុំ
ពលរដ្ឋត្រេកអរពេលបានឮការឆ្លើយតបពីអភិបាលខេត្ត