កំពង់ធំៈ នេះជាខ្នងផ្ទះលើកទី៤០ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ បានប្រគល់អតីតយុទ្ធជន នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
កាលពីថ្មីៗនេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្ត បានបន្តដឹកនាំសហការីទៅប្រគល់ផ្ទះថ្មីមួយខ្នងទៀតដែលជាខ្នងផ្ទះលើកទី៤០ និងទើបសាងសង់រួច បានផ្តល់ជូនអតីតយុទ្ធជន ឈ្មោះអ៊ុង ហុន អាយុ៧៣ ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
លោក អ៊ុង ហុន ជាមន្ត្រីនគរបាលចូលនិវត្តន៍ មានភរិយា និងកូន ៣ នាក់ កូន២ នាក់ទៅធ្វើកម្មករនៅទីក្រុងភ្នំពេញ នៅសល់កូនមួយ និងចៅពីរនាក់ រស់នៅក្នុងបន្ទុក ដោយមានជីវភាពទីទាល់ក្រ រស់នៅក្នុងខ្ទមស្លឹកតូចចង្អៀត បច្ចុប្បន្ន លោក អ៊ុង ហុន មានបញ្ហាសុខភាពទ្រុឌទ្រម ថែមទាំងពុំមានមុខរបរអ្វីពិតប្រាកដសម្រាប់ចិញ្ចឹមជីវិតនោះទេ ដោយគ្រួសារនេះ បានសង្ឃឹមទាំងស្រុងលើប្រាក់បៀវត្សចូលនិវត្តន៍ប្រចាំខែដែលរាជរដ្ឋាភិបាលផ្តល់ជូនតែប៉ុណ្ណោះ ក្រៅពីនេះ គាត់បានទៅជួយកិច្ចការខ្លះៗនៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំសូយោងផងដែរ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី


































