ព្រះរាជអាជ្ញាខេត្តកំពង់ធំប្រគល់សត្វព្រៃដល់ អង្កការសម្ព័នមិត្តបង្រ្កាបបទល្មើសសត្វព្រៃ

0

កំពង់ធំៈ សត្វព្រៃចំរុះ១៦៥ក្បាល ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ដឹកនាំបញ្ជាកម្លាំង ស្ទាក់ចាប់បាន សត្វព្រៃទាំងនេះបានពីជនសង្ស័យដែលបាន លបលួចដឹកជញ្ជូន សត្វព្រៃដោយខុសច្បាប់កាលពីយប់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៧ នៅចំនុច មុខស្នាក់ការសន្តិសុខកងរាជអាវុធហត្ថ ៦០១ ក្នុងភូមិ កកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ក្នុងកិច្ចសហប្រតិបត្តិការណ៍ បង្រ្កាបបទល្មើសសត្វព្រៃ ត្រូវបាននាំយកមករក្សាទុក និងត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ ធ្វើការប្រគល់ជូនដល់ ក្រុមអន្តរគមន៏បង្ក្រាបបទល្មើសសត្វព្រៃនៃរដ្ឋបាលព្រៃឈើកំពង់ធំ ដោយ សហការណ៏ជាមួយអង្កការសម្ព័នមិត្តសត្វព្រៃ ក្នុងនោះមានសត្វប្រវឹកចំនួន១៥០ក្បាល សត្វស្វា១០ ក្បាល សត្វសំពោជ៥ក្បាលអោយ សរុប១៦៥ក្បាល ដើម្បីយកទៅលែងនៅ រមណីយដ្នានភ្នំ តាម៉ៅ ឲ្យរស់បែបធម្មជាតិ នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧។
លោក អ៊ិត សុធា បានបញ្ជាក់ថា ការបង្រ្កាបបទល្មើសដឹកជញ្ជូនសត្វព្រៃដោយខុសច្បាប់នេះ ដោយមានកិច្ច សហការជាមួយ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសន្ទុក ស្នាក់ការសន្តិសុខ ៦០១ ក្រោយពីទទួលបានព័ត៌មាន ថាមានការដឹកជញ្ជូន សត្វព្រៃដោយគ្មានច្បាប់អនុញ្ញាតិ ទើបបានបញ្ជាឲ្យកម្លាំងស្ទាក់ចាប់រថយន្តដឹកសត្វព្រៃ ដើម្បីជួយរំដោះសត្វព្រៃទាំងនោះ ឲ្យរួចផុតពីការជួញដូរ ដោយខុសច្បាប។
គួរបញ្ជាក់ថា បទល្មើសជួញដូរគ្រឿងញៀន បទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយខុសច្បាប់ រួមទាំងបញ្ហាចោរលួច ចោប្លន់ ត្រូវបានថយចុះគួរអោយកត់សម្គាល នៅក្នុងខេត្តកំពង់ធំ គឺដោយសារលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំពង់ធំ យកចិត្តទុកដាក់ រឹតបន្តឹងការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាពដល់មន្រ្តីនគរបាលយុត្តធម៌ ដើម្បីចាត់វិធានការស៊ើបអង្កេតបទល្មើសនានា រហូតទទួលបានលទ្ធផលល្អប្រសើរ ប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ ធានាបាននូវសុវត្តិភាពភូមិឃុំ ក្នុងមូលដ្ឋាន។

ដោយ ប៊ុន រដ្ឋា