អភិបាល នែគណៈអភិបាលខេត្តកែប និងឯកឧត្ដម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយផ្លូវជាតិលេខ 33 A

0

ខេត្តកែបនិងការអភិវឌ្ឍន៍
ព្រឹកថ្ងៃទី ១៨ តុលា ២០១៧ ឯកឧត្តម កែន សត្ថា អភិបាល នែគណៈអភិបាលខេត្តកែប និងឯកឧត្ដម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារបានអញ្ជើញចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តោយផ្លូវជាតិលេខ 33 A ចាប់ពីរង្វង់មូលសេះស រហូតដល់រង្វង់មូលព្រះនរាយ ( ចុះផ្សារក្តាម ) ស្ថិតនៅក្នុងក្រុងកែប ខេត្ត កែប និងត្រៀមរៀបចំដាក់បង្គោលភ្លើងមន្ថែម បំភ្លឺផ្លូវដោយពន្លឺ ( ថាមពលពន្លឺព្រះអាទិត្យ + ថាមពលខ្យល់ ) ដើម្បីបំភ្លឺសោភ័ណភាពនៅពេលរាត្រី នឹងត្រៀមសម្រាប់ពិធីបុណ្យសមុទ្រជុំទី២ឆ្នាំ២០១៧ ដែលប្រារព្វធ្វើឡើងនៅខេត្តកែប នាថ្ងៃទី ២២ – ២៤ ខែ ធ្នូ ២០១៧ខសងមុខនេះ។ ខេត្តកែបតូចក៏ពិតមែន ប៉ុន្តែដោយសារថ្នាក់ដឹកនាំខេត្ត មានចក្ខុវស័យ និងបេសកកម្មច្បាស់លាស់ ផ្គួបផ្សំនិងគំនិតច្នៃប្រឌិតរបស់ឯកឧត្តមអភិបាលខេត្ត ធ្វើអោយខេត្តកែបដ៏តូចច្រឡឹងនេះមានទិដ្ខភាពស្រស់បំព្រង និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសទទួលបានជ័យលាភីជាបន្តបន្ទាប់ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋនិងមន្រ្តីរាជការខេត្តកែប ជាមោទនភាពណាស់ ដែលមានថ្នាក់ដឹកនាំខេត្ត ទាំងអស់លោកពិតជាមាននសិការខ្ពស់ក្នុងការបំពេញការងារដើម្បីអភិវឌ្ឍខេត្តដោយលះបង់កម្លាំងកាយចិត្តនិងពេលវេលា ដោយមិនគិតថាថ្ងៃសៅរ៍ ឫថ្ងៃអាទិត្យទេគឺមានសកម្មភាពដូចភ្លៀងរលឹម ៕