VIDEO នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ឆែកឆេ លំនៅដ្ផាន របស់ក្រុមហ៊នម៉េតហ្វូន រកឃីេញឈីេ ក្រញូងមួយចំនួនធំ និងមនុស្សប្រុសស្រី ១៧នាក់ថែមទៀត

0

(កណ្តាល):ឈើក្រញូងជាច្រើនដុំដែលឈ្មួញយកមក ស្តុកទុកនៅលំនៅដ្ឋាន វីឡាមួយកន្លែងនៅ ភូមិតាក្ដុលខាងត្បូង​ សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាលត្រូវ បានកម្លាំងជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្តាល ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការខេត្តកណ្តាល សហការជាមួយកម្លាំងជំនាញនគរបាលនៃអធិការក្រុងតាខ្មៅ ដោយមានការសម្របសម្រួលពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងលោកឯក ស៑ុនរស្មី ព្រះរាជអាជ្ញាររងខេត្តកណ្តាល

បានចុះឆែកឆេរលំនៅដ្ឋានស្តុកឈើប្រភេទ ក្រញូងជាច្រើនដុំរួមទាំងមនុស្សប្រុស ស្រី១៧នាក់ជា ជនជាតិវៀតណាម០៣នាក រួមនិងវត្ថុតាងមួយចំនួន ថែមទៀត។ហេតុការណ៍ចុះឆែកឆេរនេះបានកេីតឡីេងកាលពីវេលាង០៨និង២០នាទី​២០នាទីយប់ ថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៧នៅលំនៅដ្ឋាន ទីតាំងរបស់ក្រុមហ៊ុនទូរសព្ឌ័ METFONE សាខាប្រចាំខេត្តកណ្តាលដែលស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ។

បើតាមឯកឧត្ដម ឧត្តមសេនីយ៍ទោ អ៑ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា: បទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់អោយដឹងថា: ទីតាំងខាងលើដែលកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តកណ្តាលចុះឆែកឆេរនោះគឺជាលំនៅដ្ឋាន ទីតាំងរបស់ក្រុមហ៊ុនទូរសព្ឌ័ METFONE សាខាប្រចាំខេត្តកណ្តាល ដែលលួចស្តុកទុកឈើគ្រញូងជាច្រើនដុំបម្រុងដឹកនាំចេញ។

លោកបានបញ្ជាក់ថា: មុនឈានចូលទៅឆែកឆេរនោះ លោកបានទទួលព៍តមានថា មានការដឹកជញ្ជូនឈើចូលទីតាំងខាងលើ ដោយមានការសង្សយ័ ទើបលោកបានអោយកម្លាំងជំនាញធ្វើការស្រាវជ្រាវ បានឈានទៅដល់ការឆែរឆេរទីតាំងខាងលើនោះ។ក្នុងប្រតិបត្តិការណ៍ចុះឆែរឆេរនោះបានឃាត់ខ្លួនមនុស្ស១៧នាក់ ជនជាតិវៀតណាម០៣នាក់ និងជនជាតិខ្មែរ១៤នាក់ ក្នុងនោះមានស្រីម្នាក់ និងរកឃើញឈើក្រណាត់ប្រភេទក្រញូងចំនួន 3305ដុំស្នេីរនិង2,542 គីឡូក្រាមហេីយ រថយន្ត០៣គ្រឿងនិងវត្ថុតាងមួយចំនួនថែមទៀត។

ប្រភពព៍តមានបានបង្ហើបថា ម្ចាស់ឈើក្រញូងនោះមានឈ្មោះ ទូរ នជាតិវៀតណា ជាឈ្មួយឈើដ៍ធំដឹកនាំចេញចូល។ឈើក្រណាត់ប្រភេទក្រញូងជាច្រើនដុំនោះបានត្រូវកម្លាំងជំនាញយកមករក្សាទុកនូវស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីរង់ចាំប្រគល់ទៅអោយខាងរដ្ឋបាលព្រៃឈើ ចំណែឯមនុស្សប្រុស ស្រី១៧នាក់ដែលឃាត់ខ្លួន បន្ទាប់ពីធ្វើការឆែកឆេរ កំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធច្បាប់។
គួបញ្ជាក់ថា: ក្រុមហ៊ុនម៉េតហ្វូននេះម្ចាស់លំនៅដ្ផាន ជាប្រពន្ធឈ្មោះ អុី ស៊្រុន ជាមន្ត្រីគយ បានប្រាប់ថាទេីបតែមកជួលបាន១០ថ្ងៃតែបណ្ណុះដោយចាប់ជួលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៧នេះទេ ស្រាប់តែមានហេតុការណ៍នេះតែម្ដងទៅ៕ ដោយ.ខាត់.សុឃឿន