សមាជិកគណ:បក្ស CNRP នឹងគណ:បក្សរួបរួមជាតិ ចុះចូលជាមួយគណ:បក្ស CPP ជាងមួយរយនាក់

0

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៨ និង១៧នាទី នៅចំណុចស្នាក់ការគណៈបក្សប្រជាជនឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី អបអរសាទរ ពិធី ប្រកាសបញ្ចូលសមាជិកថ្មីគណៈបក្សប្រជាជនកម្ពុជាស្រុកលំផាត់ ក្រោមអធិបតីភាព លោក មួង ប៉ូយ សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការគណៈបក្សខេត្តរតនគិរី។

យោងតាមរបាយការណ៍ពីនគរបាលស្រុកលំផាត់បានឲ្យដឹងថា សមាសភាពចូលរួម៖លោក គិត ទ្រី សមាជិកអចិន្ត្រៃយ៍ នៃគណៈបក្សប្រជាជនខេត្តរតនគិរី
លោក ខាំ ខឿន លោក ហា ណែន លោក ខាំ សុទ្ធ ប្រធានគណៈបក្សស្រុក
លោក នូ ថេរ និងក្រុមការងារថ្នាក់ខេត្ត ស្រុក ចុះជួយស្រុក ឃុំ។
សមាជិកថ្មីអតីតៈគណៈបក្សសង្គ្រោះជាតិ ចំនួន១១២នាក់ ស្រី៥៤នាក់ និងសមាជិកថ្មីអតីតៈគណៈបក្សរួបរួមជាតិ ចំនួន ៩នាក់ ស្រី ៤នាក់ ឃុំបាតាង ស្រុកលំផាត់។
សមាជិកថ្មីអតីតៈគណៈបក្សសង្គ្រោះជាតិ ចំនួន៣៥នាក់ ស្រី ៩នាក់ ឃុំសេដា ស្រុកលំផាត់។ យក្ខឡោម