ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម ឃាត់ចាប់បានរថយន្តដឹកឈើគ្មានច្បាប់អនុញាត្តិ

0

កំពង់ធំៈ បទល្មើសដឹកជញ្ជូនដោយគ្មានច្បាប់អនុញ្ញាតិ បានកំរើកសារជាថ្មី នៅលើទឹកដីខេត្តកំពង់ធ  ដែល សកម្មភាពការដឹកជញ្ជូនបទល្មើសព្រៃឈើ តាមរយះរថយន្តសេរីទំនើប និងដឹកជញ្ជូនជាលក្ខណៈតាក់ស៊ី តែមេព្រៃខេត្តកំពង់ធំ ហាក់បីដូចជា ត្រូវថ្នាំសណ្តំខ្លះ បណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនឈើប្រណិត ដោយខុសច្បាប់ដូចហែរកឋិន ។

ជាក់ស្តែងនៅពេលយប់គេសង្កេតឃើញ បានរថយន្តកាម៉ារី រថយន្តឆ្លាម រថយន្យលុចស៊ីស និងរថយន្ត ហាឡែនឌឺ ដឹកចេញពីខេត្តព្រះវិហារ និងខេត្តសៀមរាប ដែលត្រូវបានគេដឹងថា ជារថយន្តរបស់លោក តឿ ដែលបានទិញតួនាទីសមត្ថកិច្ច មកជាអ្នករត់ការ មើលផ្លូវ និងជួយអន្តរាគមន៍អស់ហើយ ដែលសំណែនទាំង នោះត្រូវបានគេចរចារជាលក្ខណៈប្រព័ន្ឋ ទើបលោក តឿ និងឈ្មួញឈើឯទៀត ដឹកជញ្ជូនពុំមានឧបស័គ្គ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែវិច្ឆិការឆ្នាំ២០១៧  កម្លាំងអាវុធហត្ថស្រុកបារាយណ៍សហ:ការជាមួយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ធ្វើដេញចាប់រថយន្តកាមរីគូថហើមពណ៏ស្លែរ១គ្រឿងស្លាកលេខកណ្តាល2A2678ដឹកឈើ ប្រណិតប្រភេទឈើធ្នង់តាមបណ្តោយផ្លូវជាតិលេខ៦នៅចំណុចទល់មុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍។

ក្នុងនោះរឹបអូសរថយន្តនឹងឈើប្រណិតប្រភេទធ្នង់ចំនួន១០ដុំធំតូចហើយឃាត់ខ្លួនមនុស្ស២នាក់បញ្ជួនមកផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម។ទី១ឈ្មោះចាន់ សំអុលភេទប្រុសអាយុ៣២ឆ្នាំទី២ឈ្មោះអ៊ឹម សារិទ្ធភេទប្រុសអាយុ២៧ឆ្នាំអ្នកទាំងពីរមានទីនៅភូមិ វាអំពុក ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ដោយ  ប៊ុន  រដ្ឋា