អភិបាលខេត្តព្រះសីហនុបានសំដែងមោទនភាពនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហភាពសហពន្ធ័យុវជនកម្ពុជា (សសយក)ដែលតែងបានចូលរួមក្នុងសកម្មភាពសង្គមជាប្រចាំដើម្បីជាប្រយោជន៏ដល់ពលរដ្ឋនិងសង្គមជាតិ។
ថ្លែងទៅកាន់ក្រុមយុវជន សសយក ជាច្រើនរូប មកពីខេត្តចំនួនបីមានខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មាន ប្រធាន អនុប្រធាន និង សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជន កម្ពុជាទាំងបីខេត្ត ប្រមាណជិត ៣០០នាក់រួមទាំងមានវត្តមាន ឯឧ ស សុខា អនុប្រធានសភាពភាពសហពន្ធ័យុវជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង កាលពីព្រឹកថ្ងៃទី0៤ ខែឆ្នូ ឆ្នាំ២០១៧ ក្នុងពិធីបិទសន្និបាតបូកដរុបការងារឆ្នាំ២០១៧និងលើលទឹដដៅការងារឆ្នាំ២០១៨ នាសណ្ឋាគារសុខាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងមោទនភាពនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហភាពសហពន្ធ័យុវជនកម្ពុជា (សសយក)ដែលតែងបានចូលរួមក្នុងសកម្មភាពសង្គមដើម្បីជាប្រយោជន៏ដល់ពលរដ្ឋនិងសង្គមជាតិដោយសេចក្តីស្មោះស្មើនិងមិនប្រកាន់និន្នាការឬរើសអើងឡើយ។
ឯឧ យន្ត មីន ក៏បានជម្រុញលើកទឹកចិត្តផងដែរចំពោះក្រុមយុវជន (សសយក)ទាំងអស់ត្រូវខិតខំបំពេញបេសកកម្មរបស់ខ្លួនជាបន្តទៀតនិងធ្វើជាឆ្នឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិដើម្បីបន្តរួមគ្នាជួយប្រជាជននិងសង្គមជាតិអោយបានកាន់តែល្អប្រសើរថែមទៀត។ជាពិសេសត្រូវរួមគ្នាថែរក្សាមរតកសន្តិភាពដែលកំពុងមានសព្វថ្ងៃអោយបានគង់វង្សដើម្បីមានឱកាសអភិវឌ្ឍប្រទេសជាតិអោយកាន់តែរីកចំរើននាថ្ងៃអនាគត។
ជាមួយគ្នានេះផងដែរ ឯកឧត្តម ស សុខា បានមានប្រសាសន៏អោយដឹងថា៖ ការប្រារព្ធសន្និបាតនេះគឺធ្វើឡើងដើម្បីបូកសរុបលទ្ធផលការងារ របស់ សហភាពសហព័ន្ធយុវជនកម្ពុជាទាំង៣ខេត្ត ប្រចាំឆ្នាំ២០១៧ និងលើកទឹសដៅបន្តសម្រាប់ឆ្នាំ២០១៨ ក៏ដូចជា ដើម្បីបង្កើននូវទំនាក់ទំនងគ្នា ពិសេសដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមក សំដៅស្វែងរកភាពរីកចំរើន របស់សហភាពសហព័ន្ធ យុវជនកម្ពុជាទាំងបីខេត្តនេះ។
ឯឧ ស សុខា ស្នើឱ្យយុវជនទាំងអស់ ត្រូវ តែរួមគ្នាថែរក្សាសន្តិភាពរបស់កម្ពុជា ដែលថ្នាក់ដឹកនាំបាននឹងកំពុងខិតខំកសាងតាំងពីបាតដៃទទេមកនោះ គឺមិនត្រូវឱ្យជនឆ្លៀតឱកាសមួយចំនួនតូច លាបពណ៌បំផ្លាញសន្តិភាពនេះបានឡើយ ៕