ខេត្តរតនគិរី:គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងក្នុងទិសដៅបញ្ច្រាសគ្នាពីជើងមកត្បូង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង៨ យប់ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨តាមផ្លូវលំក្រាលក្រួសក្រហមមួយ ស្ថិតនៅភូមិកាឡៃ៣ ឃុំកាឡៃ ស្រុកអូរជុំ ។
មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាំ ពិកពីន ភេទប្រុស អាយុ២៥ធ្នាំជនជាតិគ្រឹង មុខរបរ កសិករ (ស្លាប់) រស់នៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូ១គ្រឿងកែច្នៃដឹកឈើប្រណិតមិនស្គាល់ម៉ាក អត់ស្លាកលេខ ។
ចំណែករថយន្តបង្កម៉ាកវីហ្គោរមិនស្គាល់អត្តសញ្ញាណអ្នកបើកបរបានរត់គេចខ្លួនបាត់់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ យកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណីជនជាតិគ្រឹង ៕ យក្ខឡោម