កំពង់ឆ្នាំង៖ កម្លាំងនគបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង សហការជាមួយ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឆ្នុកទ្រូ នៅថ្ងៃទី២២ខែមិនាឆ្នាំ២០១៨នេះបានចុះបង្ក្រាបទីតាំងចែកចាយនិងប្រេីប្រាស់គ្រឿងញៀនមួយកន្លែង នៅឃំុឆ្នកទ្រូ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់និងដលហូតនូវវត្ថុតាងមួយចំនួន។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនធ្វើការបង្ក្រាបបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានច្បាស់លាស់ ទើបឈានដល់ការចុះបង្ក្រាប ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន៣នាក់ ទី១.ឈ្មោះ បូរ រាជ ភេទប្រុស អាយុ២១ឆ្នាំមានទីលំនៅភូមិកំពង់ចម្លងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទី២.ឈ្មោះ យ៉ា សារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ទី៣.ឈ្មោះ ជ រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំមានទីលំនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។ និងរឹបអូសបានថ្នាំញៀនចំនួន២២កញ្ចប់(តូច២០កញ្ចប់)(ធំ២កញ្ចប់) ដាវ០១ដេីម និងទូរស័ព្វដៃ ០១គ្រឿង។
នៅថ្ងៃដដែលនេះជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនគបាលស្រុកបរិបូរណ៍បញ្ជូនទៅស្នងការដ្ឋានខេត្តកំពង់ឆ្នាំងដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តអនុវត្តិតាមនីតិវិធីច្បាប់ ៕



































