( មណ្ឌលគិរី )៖រថយន្តយីឌុបដឹកឈើ១គ្រឿងកំពុងធ្វើការដឹកជញ្ជូនចេញពី ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បំរ៉ុងឆ្លងដែនយកទៅលុកស្រុកយួន ត្រូវបានកម្លាំងបរិស្ថានឃាត់ សួរនាំរកច្បាប់ ត្រង់ចំណុចមុខស្នាក់ការបរិស្ថាននៅចំណុចផ្លូវបំបែកកែងផ្លូវទៅក្រុមហ៊ន់ខ្មែរអង្គរ ការបង្ក្រាបនេះធ្វើនៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ទាបភ្លឺកន្លងទៅនេះ។
តាមប្រភព ពីប្រជាពលរដ្ឋរស់នៅ ឃុំស្រែឈូកបានឱ្យដឹងថា រថយន្តនោះជារបស់មន្ត្រីគ្រាក់ៗក្នុងស្ថាប័នប្រដាប់អាវុធ ក្នុងខេត្តមណ្ឌលគិរី
១ -មានឈ្មោះ ( ចាប កុសល្យ ) ជាមេ គ២ វរៈអន្តរាគមន៍លេខ១
២ -ឈ្មោះ ( ភោគ ចន្ធី ) មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី អ្នកទាំង៣នាក់នេះអាងអំណាច និងជាមេខ្លោងបានឲ្យបក្ខពួកកូនចៅ ចូលទៅកាប់ទន្ទ្រានព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិចនាក់ទាំង២នេះពូកែទំនាក់នងល្អ និងមេគ្រាក់ៗក្នុងខេត្ត ជាអ្នករត់ការឲ្យស្ថាប័ណ្ឌជំនាញដែលពាក់ពន្ធ័ ។
សេចក្តីរាយការណ៍ពីចំណុចឃាត់រថយន្តដឹកឈើដែលផ្ទុកក្នុងឡានយីឌុបប្រភេទយក្សនោះ ជាប្រភេទឈើសុក្រំ អារជាជ្រុងៗ មានមុខកាត់ ( ០.៣០) សង់ទីម៉ែត្រទៅ ( ០.៥០ ) សង់ទី ម៉ែត្រមានប្រវែង៤ម៉ែត្រ ផ្ទុកពេញរថយន្តតែម្តង។
លោក កែវ សុភក្រ័ប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារសាព័ត៌មានយើងឱ្យដឹងនៅព្រឹកថ្ងៃដដែលនេះថា ក្រុមកាងារលោកកំពុងត្រួតពិនិត្យឈើក្នុងរថយន្តថាតើមានច្បាប់ដឹកជញ្ជូនឬក៏អត់លោកបន្តថានៅមិនដឹងថាឈើនិងរថយន្តទាំងនោះ ជារបស់នណានោះទេ។
តែចំពោះលោកចាប កុសល្យ មេ គ២ នៃវរៈអន្តរាគមន៍លេខ១ និងត្រូវជាប្អូនថ្លៃលោក សាន គឹមអឿន មេបញ្ជាការសឹតរងខេត្តមណ្ឌលគិរី វិញបានប្រាប់តាមទូរស័ព្ទថា រថយន្ដដឹកឈើនោះពិតជារបស់លោកពិតមែន ដោយលែកលោកភោគចន្ធី មិនអាចទំនាក់ទំនងសុំការបំភ្លឺបាយឡើយ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ទំនាក់ទំនង។
ជុំវឹញបញ្ហានេះ ប្រជាពលរដ្ឋ និងប្រជាសហគមន៏ការពារព្រៃឈើ ស្នើរដល់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈបញ្ជាការ ឯកភាពខេត្ត ជួយចុះត្រួតពិនិត្យទប់ស្កាត់ ឯកឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួង បរិស្ថាន និ.ឯកឧត្តមវេ ង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើល អំពើពុករលួយ និង ភាពអសកម្មរបស់ មន្ត្រីរដ្ឋបាលព្រៃឈើ ក្នុង ខេត្តមណ្ឌលគិរី ព្រោះពួកគេកំពុង ឃុបឃិត បើកដៃឲ្យឈ្មួញកាប់ទន្ទ្រានព្រៃឈើ ដឹកជញ្ជូនឈើឆ្លងដែន ខុសច្បាប់ យ៉ាង អនាធិបតេយ្យ ក្នុងតំបន់ខាងលើនេះ។