ទីតាំង​ក្លឹប​កីឡា​ក្រវ៉ាត់​ក្រុង​ក្លាយជា​កន្លែង​ល្បែងស៊ីសង​អាជ្ញាធរ​សមត្ថ​កិច្ច​ខេត្តសៀមរាប​មិនគួ​មើ​ស​រំលង​នោះទេ​

0

​ ​សៀមរាប​ ក្លឹប​កីឡា​ក្រវ៉ាត់​ក្រុង ដែលមាន​ទីតាំង​ស្ថិត​នៅក្បែ​ជញ្ជីង​របស់​អាជ្ញាធរ​អ​ប្សា​រា​ក្នុង​សង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប​មាន​ថៅកែ​ឈ្មោះ​តា​ហេង​បាន​ក្លាយទៅជា​ទីតាំង​ល្បែងស៊ីសង​យ៉ាង​ពេញបន្ទុក​ដែល​អាជ្ញាធរ​សមត្ថកិច្ច​ខេត្តសៀមរាប​មិនត្រូវ​មើលរំលង​នោះឡើយ​។​ ​

ល្បែងស៊ីសង​ដែល​បាន​ដំណើការ​បើក​លេង​ជ្រក​ក្រោម​ផ្លាក​យីហោ​ក្លឹប​កីឡា​នេះ​បាន​កើតមាន​ជា​យូ​ណាស់​មកហើយ​ដោយមាន​តា​ហេង​ជា​ម្ចាស់​ជា​អ្នករត់​ការបង់ថ្លៃ​សេវា​ការពារ​ជាមួយ​អាជ្ញាធរ​នឹង​សមត្ថកិច្ច​ពាក់​ព័​ន្ទ​ដើម្បី​កុំ​ឲ្យ​ធ្វើ​ការបិទ​ឬ​បង្ក្រាប​នូវមុខ​រប​ដោយ​ខុសច្បាប់​នេះ​បាន​។​ ​

តាម​ប្រភពពី​អ្នក​ទៅលេង​បាន​និយាយថា​នៅក្នុង​ក្លឹប​កីឡា​ក្រវ៉ាត់​ក្រុង​នោះ​មាន​ល្បែង​បៀរ​សាប់​សាម​ក្នុង​មួយ​ទឹក​១០០$​ទៅ​២០០$​ល្បែង​បៀរ​អូស​ផែ​.​ល្បែង​បុក​ស្នុ​ក​ឃ័​រ​នឹង​ល្បែង​កីឡា​ប៉ុន្តែ​ផ្នែក​កីឡា​បើទោះបីជា​កីឡា​ក្ដី​ក្រុម​អ្នក​ទៅលេង​នឹង​ភ្នាល់​ក្នុង​មួយ​សិច​ចាប់ពី​តម្លៃ​៥០០$​រហូតដល់​១០០០០$​ឯនោះ​ហើយ​អ្នកខ្លះ​ចាញ់​អស់​ឡាន​ម៉ូតូ​ដោយសារតែ​ល្បែង​នៅក្នុង​ក្លឹប​នេះ​ក្នុងនោះ​អ្នកលេង​ល្បែង​ក៍មាន​ពាល​ស៊ី​ពាល​ផងដែរ​។​

​ប្រភពពី​អ្នក​ទៅលេង​បន្ថែមថា​ល្បែង​នៅក្នុង​ទីតាំង​នោះ​គឺ​បៀរ​សាប់​សាម​.​បៀរ​អូស​ផែ​.​នឹង​ស្នុ​ក​ឃ័​រួមជាមួយ​កីឡា​ភ្នាល់​ចាញ់ឈ្នះ​រាប់ពាន់​ម៉ឺន​ដុល្លា​នោះ​ដែល​ក្រុម​អ្នក​ចូល​ទៅលេង​ភាគច្រើន​ជា​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ក្រញូង​ទើប​ពួកគេ​មាន​លុយ​លេងល្បែង​មិន​ខ្លាច​ចាញ់ឈ្នះ​ហើយ​កន្លងទៅ​ក្រុម​អ្នក​ទៅលេង​ក៍មាន​បង្ករ​ជំលោះ​ហឹ​ង្សា​វាយតំ​គ្នា​ទៀតផង​។​ ​ក្រុម​អ្នក​ទៅលេង​និយាយថា​ពួកគេ​លេងល្បែង​ស៊ីសង​នេះ​មិន​ខ្លាចញញើត​ព្រឺ​សំបុរ​ចំពោះ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ចុះ​ចាប់​ឬ​បង្ក្រាប​នោះទេ​ដោយសារ​ម្ចាស់​ក្លឹប​ឈ្មោះ​តាម​ហេង​ជា​អ្នក​ចេញមុខ​ទទួលខុសត្រូវ​ជាមួយ​ស​ម​ត្ថ​កិច្ច​ពាក់​ព័​ន្ទ​។​ ​

ពួកគេ​បាន​និយាយ​បន្ថែមថា​នៅក្នុង​ក្លឹប​កីឡា​ដែល​បង្កប់​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​នោះ​ក៍មាន​មន្ត្រីរាជការ​ស៊ីវិល​និង​កម្លាំងប្រដាប់អាវុធ​ចូលទៅ​លេង​នៅ​កន្លែង​នោះដែរ​ជាពិសេស​នោះ​ក៍មាន​មន្ត្រីនគរបាល​ចរាច​មួយ​រូប​ក៍​ញៀន​នឹង​ល្បែង​បាន​ចូលទៅ​លេង​នៅ​ទីនោះ​ឬ​អាច​ហៅ​បាន​ថា​ទៅ​ការពារ​កាង​ឲ្យ​ក្រុមអ្នកលេង​ល្បែង​។​ ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ក្បែរ​ទីតាំង​ក្លឹប​ល្បែង​ខាងលើ​បាន​និយាយ​ប្រាប់ថា​ការលេង​ល្បែងស៊ីសង់​និង​កីឡា​នៅក្នុង​នោះបាន​បង្ករ​ជា​សំលេង​លាន់លឺ​ចាប់ពី​ព្រឹក​ម៉ោង​៨​រហូតដល់​ម៉ោង​១១​យប់​ទើ​ពួកគេ​សំរាក​។

​ជាមួយគ្នារ​នេះដែរ​ម្ចាស់​ក្លឹប​កីឡា​ដែល​ទទួលរង​នូវ​ការ​រិះគន់ថា​លួច​បើក​ល្បែងស៊ីសង​ដោយ​ខុសច្បាប់​ជ្រក​ក្រោម​ផ្លាក​កីឡា​នោះ​ក៍​ជា​មេ​ឈ្មួញ​ឈើ​ក្រញូង​ដ៍​ធំ​ប្រចាំខេត្ត​សៀមរាប​ហើយ​នៅ​កន្លែង​ក្លឹប​នោះ​កន្លងទៅ​រហូតដល់​បច្ចុប្បន្ន​នេះ​ក៍​ជា​កន្លែង​ស្តុក​ឈើ​ក្រញូង​និង​ឈើប្រណិតៗ​អា​ជ្រៀក​ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ផងដែរ​។​ ​ចំណុច​នេះ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ខេត្តសៀមរាប​មេត្តាជួយ​មើល​ក្លឹប​កីឡា​ក្រវ៉ាត់​ក្រុង​ដែល​បង្កប់​ល្បែងស៊ីសង់​ផង​ដែល​កំពុងតែ​ដើ​ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​.​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួងមហាផ្ទៃ​។​10494956_1433440570262104_37800394517926677_o 10357776_1433440586928769_8639663088485671703_o