ឯកឧត្ដមឧកញ៉ាកុយ សុវណ្ណជប់លៀងលើកទឹកចិត្តប្រជាពលរដ្ឌនៅឃុំអំពឹលទឹកបានបោះឆ្នោតជូនគណ:បក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ

0

(កំពង់ឆ្នាំង)៖ មិនសរសើរមិនបាន៖ ប្រជាពល់រដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងពិសេសប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាចបានសម្ដែងនូវទឹកចិត្តរីករាយនិងសូមកោតសរសើរចំពោះឯកឧត្តមឧកញ្ញ៉ាកុយ សុវណ្ណ សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ឆ្នាំង អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្រឡាច ដែលបច្ចុប្បន្នគេបានប្រសឹទ្ធនាមនិងដាក់រហ័សនាមអោយគាត់ថា ៖ « ជាឧកញ៉ាចិត្តធម៌ » ដែលកន្លងមកឧកញ្ញ៉ាម្នាក់នេះតែងតែធ្វើការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេមាយក្រីក្រ ជនចាស់ជរា និងប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិនិងរងគ្រោះដោយសារគ្គីភ័យ(ភ្លើងឆេះផ្ទះ)ស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្តកំពង់ឆ្នាំង។ជាក់ស្ដែងដូចជាជួយឧបត្ថម្ភប្រជាពលរដ្ឋភ្លើងឆេះផ្ទះនៅភូមិអណ្ដូងឬស្សី ឃំុស្រែថ្មី ស្រុករលាប្អៀរនិងជួយឧបត្ថម្ភស្រ្តីចាស់ជរាចិញ្ចឹមចៅកំព្រាចំនួន៤នាក់នៅភូមិខ្លែងពណ៏ ឃំុព្រៃមូលស្រុករលាប្អៀរជាដើម។
ហើយនៅពេលថ្មីៗនេះឯកឧត្តមឧញ្ញ៉ាកុយ សុវណ្ណបានជួយធ្វើពិធីជប់លៀងដើម្បីលើកទឹកចិត្តនិងតបស្នងសងគុណដល់បងប្អូនប្រជាពលរដ្ឋនៅឃំុអំពិលទឹកដែលបានអញ្ជើញទៅបោះឆ្នោតជូនគណៈប្រជាជនគ្រប់​ៗគ្នាធ្វើអោយសំឡេងឆ្នោតរបស់គណៈបក្សប្រជាជនឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីផងដែរ។ទង្វើដល្អផូផង់ប្រកបដោយមនុស្សធម៏របស់ឯកឧត្តម ឧកញ្ញ៉ាកុយ សុវណ្ណបានធ្វើអោយប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងពិសេសប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាចគោរពស្រឡាញ់ទទួលស្គាល់គ្រប់ៗគ្នា មិនថាចាស់ក្មេងឡើយ ។
ឧកញ៉ា ចិត្តធម៌ម្នាក់នេះបានបរិចាកនូវថវិកាជាច្រើនសែនដុល្លារអាមេរិក ដែលជាធនធានផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនឧបត្ថម្ភប្រជាពលរដ្ឋទីទាល់ក្រនៅតាមមូលដ្ឋាន មិនតែប៉ុណ្ណោះ ឧកញ៉ា ចិត្តធម៌ម្នាក់នេះថែមទាំងធ្វើផ្ទះ ផ្លូវ ស្ពាន ។ល។ ជូនប្រជាពលរដ្ឋក្នុងស្រុករបស់ខ្លួនជាច្រើនកន្លែងថែមទៀតផង ។
រាល់សកម្មភាពដ៏ល្អរបស់លោកឧកញ៉ា គឺជាការចូលរួមចំណែក លើកស្ទួយជីវភាពនិងជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយកំរិត ហើយក៏ជាការចូលរួមចំណែកជួយបន្ធូបន្ថយសម្រាលទុកលំបាករបស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុន សែនបានមួយចំណែកផងដែរ។ ខុសប្លែពីឧកញ្ញ៉ាខ្លះរកស៊ីកេងប្រវ័ញ្ចពីញឹសឈាមរបស់រាស្រ្ត ធ្វើស្រែនៅខ្នងរាស្រ្តយកលុយមកតូតំណែងធ្វើឧកញ្ញ៉ានិងចិញ្ចឹមស្រីក្មេងនោះទេ៕