ផ្លូវបេតុង១ខ្សែប្រវែង២២៣ម៉ែត្រចូលវត្តអារញ្ញ ការាមចំណាយថវិកាកសាងអស់ជាង១៥.០០០ ដុល្លាបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការណ៍

0

កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថាៈការកសាងផ្លូវបេតុង១ខ្សែនេះជាស្នាព្រហស្ថរបស់ព្រះអង្គ សុខ ថាន ជាព្រះ

មេគណខេត្ត ពិតជាមានអត្ថប្រយោជន៍សំខាន់
ណាស់ ព្រោះជាផ្លូវចូលវត្តអារញ្ញផង និងជាផ្លូវចូលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជផង ដើម្បីជាប្រយោជន៍នៅក្នុងវិស័យសាសនា និងជាប្រយោជ
ន៍ដល់និសិត្សដែលកំពុងនៅរៀនក្នុងសាលកវិទ្យាល័យផងដែរ ។

ឯកឧត្តមបានថ្លែងបែបនេះនៅព្រឹក ថ្ងៃទី២៦ ខែ
សីហា ឆ្នាំ២០១៨ ក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ ផ្លូវបេតុង១ខ្សែប្រវែង២២៣ម៉ែត្រ ចូលវត្តអារញ្ញការាមស្ថិតក្រុងកំពង់ឆ្នាំង ដែលមានមន្ត្រីរាជការ និងព្រះសង្ឃ ប្រជាពលរដ្ឋចូលរួមជាង៥០០អង្គ និងនាក់។

ឯកឧត្តម ឈួរ ចន្ទ័ឌឿន បានបន្តថាៈ ការចូលរួមថវិកាជាបច្ច័យរបស់ពុទ្ធបរិស័ទមន្ត្រីរាជការ ប្រជា
ពលរដ្ឋ ជាមួយ ព្រះមេគណខេត្ត ក្នុងការកសាងផ្លូវ១ខ្សែនេះ តាមពុទ្ធឱវាទព្រះសម្មាសាពុទ្ធមរមគ្រូនៃយើង គឺពិតជាទទួលបានកុសលផលបុណ្យច្រើនណាស់ ដែលអាចអោយយើងមានទ្រព្យសម្បត្តិបរិបូណ៌ និងមានចំណេះដឹងខ្ពស់ខ្ពស់នៅជាតិខាងមុខ។ ទន្ទឹមនេះដែរក៏ជាអំពើល្អមួយដែលយើងបានលះបង់ធនធាន ជួយក្នុងវិស័យព្រះពុទ្ធសាសនា អោយពុទ្ធបរិស័ទជិតឆ្ងាយ និងនិសិត្ស
បានធ្វើដំណើរដោយងាយស្រួល មកធ្វើបុ ណ្យ
ទាននៅក្នុងវត្ត និងមករៀនសូត្រនៅក្នុងសាកលវិទ្យាល័យបានងាយស្រួលផងដែរ។

ឯកឧត្តមក៏បានកោតសរសើរយ៉ាងខ្លាំង និងថ្លែងអំ ណរព្រះគុណ យ៉ាងជ្រាវជ្រៅ ដល់ព្រះតេគុណ សុខ ថាន ព្រះមេគណខេត្ត ដែលក្នុង១ជីវិតព្រះអង្គបានបួសជាសង្ឃរហូត និងមានស្នាព្រហស្ថជាច្រើនបានជួយដល់វិស័យព្រះពុទ្ធសាសនា ទាំងពុទ្ធចក្រ និងអាណាចក្រនៅគ្រប់ទីកន្លែងនៅក្នុងមូលដ្ឋាន ឃុំ ស្រុក ក្រុង ក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងនោះផងដែរ
លោកអភិបាលខេត្ត ក៏សូមថ្លែងអំណរគុណយ៉ាងខ្លាំងផងដែរ ដល់ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលបានរួមគ្នាកសាងបាននូវផ្លូវបេតុងដ៏រឹងមាំនេះ ជាប្រយោជន៍រួមរបស់ជាតិ។

លោក យិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង បានថ្លែងអោយដឹងដែរថាៈផ្លូវបេតុង១ខ្សែនេះ មានបណ្តោយ២២៣ម៉ែត្រ ទទឹង៤ម៉ែត្រ ចំណាយថវិកាកសាងអស់ជាង១៥.០០០ដុល្លា តាមរយះព្រះអង្គ សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង លោកអភិបា លក្រុង សូមជូនពរដល់ព្រះអង្គមេគនខេត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានជួយបច្ច័យកសាងផ្លូវនេះ សូមអោយជួបប្រទះតែនឹងសេចក្តីសុខគ្រប់ប្រការ និងមានបញ្ញាភ្លឺថ្លា វាងវៃនិងប្រកបរកស៊ីទទួលទានមានបាន និងមានជោគជ័យក្នុងការងារ និងភារកិច្ចគ្រប់ៗគ្នា។