កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះក្រុមយុវជនស្រលាញ់សន្តិភាព ដឹកនាំដោយ កញ៉្ញា អ៉ិន កែវច័ន្ទរស្មី ប្រធានប្រតិបត្តិសាខាក្រុងកំពង់ឆ្នាំង ដោយមានការចង្អុលបង្ហាញពី ឯកឧត្តឧញ៉ា កុយ សុវណ្ណ ប្រធានកិត្តិយសយុវជនស្រលាញ់សន្តិភាពសាខាខេត្តកំពង់ឆ្នាំងបាននាំយកថវិការជូនលោកតា ពេជ ចាន់ថន
អាយុ ៧០ ឆ្នាំ និងលោក យាយ ថោង សុខុន អាយុ ៧៣ ឆ្នាំ ដែល មានជីវភាពខ្វះ ខាតខ្លាំងហើយលោកតាមានជំងឺប្រចាំកាយស្លាប់មួយចំហៀងខ្លួននិងទឹកនោមផ្អែមដែរត្រូវសំរាកនៅលើគ្រែមិនអាចធ្វើអ្វីបាន រស់នៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
អំណោយទាំងនោះមានការចូលរួមឧបត្ថម្ភពីព្រះចៅអធិការវត្ត ទេពធីតារាមហៅវត្ត ( យាយទេព ) ព្រះនាម ព្រហ្ម នរៈសិដ្ឋ បានឧបត្ថម្ភដូចជា អង្ករមួយការ៉ុង មីពីរកេះ ទឹកត្រីមួយយួរ ទឹកសុីអុីវមួយយួរ ទឹកដោះគោ១០កំប៉ុង និងថវិការចំនួន ២០០,០០០រៀល។
ព្រះតេជគុណ កង សុផល គ្រូសូត្រស្តាំ នៅវត្តអារញ្ញការាម ឧបត្ថម្ភដូចជា មី២កេះ ទឹកសុទ្ធ១កេះ ទឹកក្រូច១កេះនិងថវិការ ៣០,០០០រៀល ។
ឯកឧត្តមឧញ៉ា កុយ សុវណ្ណ ប្រធានយុវជនស្រលាញ់សន្តិភាពឧបត្ថម្ភថិវិការចំនួន ១០០,០០០ រៀល។ថវិការក្រុមយុវជនស្រលាញ់សន្តិភាពអនុសាខាក្រុងកំពង់ឆ្នាំង សរុបទាំងអស់ចំនួន ៤00,000រៀល។



































