ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ឯកសណ្ឋាន​​២៥​ សម្រាប់​  និង​វិទ្យុ​ទាក់ទង​ដៃ​ចំ​នួន​ ០៨ គ្រឿងប្រជាដល់ការពារ

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានយកចិត្តទុកដាក់ពី បញ្ហាសន្តិសុខ សុវត្តិភាព ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានអញ្ជើញចុះមូលដ្ឋាន បំពាក់​ឯកសណ្ឋាន​​២៥​ សម្រាប់​  និង​វិទ្យុ​ទាក់ទង​ដៃ​ចំ​នួន​ ០៨ គ្រឿងជូន​ប្រជាការពារ​ចំនួន​ ០៣ ភូមិ​ ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​  ដើម្បីបង្កើនការ អនុវត្តតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភ ឯកសណ្ឋាន ជូនដល់ប្រជាការពារភូមិ ចំនួន ០៣ គឺ ភូមិចំបក់បញ្ញា ,ភូមិបវែង និងភូមិគោកសណ្តែក ស្ថិតនៅក្នុងឃុំស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែសីហា​ ឆ្នាំ​២០១៨។

​ ពិធីប្រគល់នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ រួមទាំង​សហការី​ និង​អាជ្ញាធរ​ដែនដី ភូមិ- ឃុំ​ និង​និងអធិការរងនគរបាលស្រុកស្ទោង នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​  បានចូលរួមបំពាក់ឯកសណ្ឋានប្រជាការពារ ចំនួន ២៥ សម្រាប់​ និង​វិទ្យុ​ទាក់ទង​ដៃ​ ចំនួន ០៨ គ្រឿង ក្នុងនោះមានភូមិ​ចំបក់​បញ្ញា​ ចំនួន ១២ សម្រាប់​ ភូមិ​បវែង​ ចំនួន​ ០៧ សម្រាប់​ និង​ភូមិ​គោក​សណ្តែក​ចំនួន​ ០៦ សម្រាប់  នៅក្នុងបរិវេណវត្តចំបក់បញ្ញា ស្ថិតនៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ  ។

ឯកឧត្តមបានធ្វើការផ្សព្វផ្សាយនូវខ្លឹមសារ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ទាំង ៩ចំណុច អំពីភារកិច្ច និងតួនាទី ដល់ប្រជាការពារដែលត្រូវអនុវត្ត ជៀសវាងខុសពីគោលការណ៍ដែលបានដាក់ចេញ ហើយឯកឧត្តមក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំគ្នាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក និងសូមផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ទ្រព្យសម្បត្តិសាធារណៈ ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា កន្លងមកនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បាន​បំពាក់​ឯកសណ្ឋានសរុប ​ចំនួន​ ១៤៥ សម្រាប់​ និង​វិទ្យុ​ទាក់ទង​ ចំនួន​ ៤៥​ គ្រឿង​ រួច​មក​ហើយ​ ជូន​ប្រជាការពារ​ទាំង​១៥​ភូមិ​ នៅ​ក្នុង​ឃុំ​បន្ទាយ​ស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ដើម្បី​ជូន​បងប្អូន​មាន​​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តន៍​គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។

ដោយ ប៊ុន  រដ្ឋា