ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ចាម​ ទទួល​អំណោយ​មនុស្សធម៌​ សម្រាប់​ជួយ​ដល់ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់​

0

កំពង់ចាម​:​ សម្តេចព្រះមង្គលទេព្វាចារ្យ​ វង្ស​ អានេតា​ សម្តេចព្រះសង្ឃនាយករងនៃគណ:ធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រកម្ពុជា​ ទទួលបន្ទុកការងារគណ:សង្ឃ​ គណ:ធម្មយុត្តិកនិកាយខេត្តកំពង់ចាម​ នារសៀល​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ បាន​នាំយក​អំណោយមនុស្សធម៍​ ផ្តល់​ជូន​ដល់គណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម​ សម្រាប់ជួយប្រជាពលរដ្ឋដែលរងគ្រោះ​ និងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គ​ក្នុងខេត្ត​កំពង់ចាម​។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​ និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត​កំពង់ចាម​ បានថ្លែងអំណរព្រះគុណ​ យ៉ាង​ជ្រាលជ្រៅ​ ចំពោះអំណោយដ៏ថ្លៃថ្លារបស់សម្តេចព្រះមង្គល​ ទេព្វាចារ្យ​ នាពេលនេះ ខណះដែល​ប្រជាពលរដ្ឋ​ក្នុងខេត្តកំពង់ចាម​ បាននឹងកំពុងជួបការលំបាកដោយសារទឹកជំនន់​ និងតម្រូវការជំនួយសង្រ្គោះផងដែរ។
អំណោយទាំងនោះរួមមាន៖​ អង្ករចំនួន៣១៥០គីឡូក្រាម​ មីចំនួន៩០កេស​ ទឹកត្រីចំនួន២៤យួរ​ ទឹកស៊ីអ៊ីវចំនួន៣៤យួរ​ ទឹកដោះគោចំនួន១០០កំប៉ុង​ ស្ករសចំនួន៧៥គីឡូក្រាម​ និងប្រឡុងចំនួន២ផងដែរ។