តាកែវ ៖រូបសំណាកព្រះនាង លីវ យី ដែលជាស្ដេចស្រីមុនគេបង្អស់ដែលបានសោយរាជ្យនៅនគរគោកធ្លកឬប្រទេសកម្ពុជា ត្រូវបានអ្នកភូមិអូពោធ៏ ឃុំសំបួរ ស្រុកទ្រាំងខេត្តតាកែវ ប្រទះឃើញលេចរូបរាងឡើងនៅក្នុងព្រៃនៅក្រោយផ្ទះរបស់គាត់កាលពីថ្ងៃ សុក្រ ទី៣០ខែសីហាឆ្នាំ២០១៨ កន្លងទៅនេះ។
លោក ង៉ែត អូន ជាប្រជាពលរដ្ឋនៅភូមិខាងលើដែលបានប្រទះឃើញរូបសំណាក់នេះបានប្រាប់អោយដឹង ថា កាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះលោកបានត្រាយព្រៃក្រោយផ្ទះដែលជាដីអតីតទួលអង្គសម័យមុនដើម្បីដាំដំណាំស្រាប់តែប្រទះឃើញរូបសំណាក់ថ្មមួយកប់នៅក្នុងដី លោកក៏បានគាស់យកមកប្រគល់អោយនគបាលប៉ុស្ត៏សំបួរថែរក្សាទុក។ 
លោក ង៉ែត អូន បានបន្តទៀតថាក្រោយពីមានការដឹងពីអ្នកភូមិថារូបសំណាកនេះគឺជារូបសំណាក់របស់ព្រះនាងលីវ យី ដែលជាស្ដេចស្រីដំបូងគេដែលបានសោយរាជ្យនៅនគគោកធ្លក ដែលជានគរដែលកកើតមុនគេបងប្អូនប្រជាពលរដ្ឋក៏បាននាំគ្នាសើ្នសុំអាជ្ញាធយករូបសំណាកនេះមកធ្វើបុណ្យនៅកន្លែងដែលគាស់កកាយឃើញ ដើម្បីសុំសេចក្ដីសុខនិងភាពសម្បូសប្បាយដល់អ្នកភូមិ។
លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងបានថ្លែងឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋប្រទះឃើញរូបសំណាកនេះ និងបានយកមកទុកនៅនគបាលប៉ុស្ត៏ នៅថ្ងៃនេះបងប្អូនប្រជាពលរដ្ឋបានស្នើសុំអាជ្ញាធយករូបសំណាកនេះមកធ្វើពីបុណ្យតាមប្រពៃណីយ៏សាសនាដើម្បីបន់ស្រន់ សុំសេចក្ដីសុខ ហើយនៅថ្ងៃស្អែកខាងមន្ទីរវប្បធម៌និងមកទទួលយករូបសំណាកនេះទៅតំកល់ទុកនៅសារៈមន្ទីរខេត្តតាកែវ។
លោកស្រី ព្រំ សុគន្ធារី ប្រធានមន្ទីរវប្បធម៌និងវិចឹត្រសិល្បៈខេត្តតាកែវបានថ្លែងថា រូបសំណាកនេះមិនមែនជារូបសំណាកព្រះនាងលីវ យីនោះទេ ពោលរូបសំណាក់នេះគឺជារូបសំណាកព្រះវិស្នុរ ហើយនៅថ្ងៃស្អែកមន្រ្តីមន្ទីរវប្បធម៌នឹងទៅយករូបសំណាក់នេះមកថែរក្សាទុកនៅសារៈមន្ទីររបស់ខេត្ត ដោយឡែកខាងមន្ទីរក៏មានថវិការមួយចំនួនដើម្បីលើកទឹកចឹត្តសម្រាប់ផ្ដល់ជូនបងប្អូនដែលជីកកាយឃើញផងដែរដើម្បីជាកាលើកទឹកចិត្តដល់គាត់ដែលរកឃើញ ។



































