ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក អធិការនគរបាលស្រុកភ្នំក្រវាញ និងតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយទោ សារុន ចាន់ធី ស្នងកានគរបាលខេត្តពោធិ៍សាត់រួមដំណើរដោយមន្រ្តីអាជ្ញាធរមូលដ្ឋានច្រើនរូបទៀត និងមានការចូលរួមពីលោក ទី ថានី អនុប្រធានទី១ អាជ្ញាធម៌អគ្គីសនីកម្ពុជា និងជាក្រុមការងារចុះជួយស្រុកភ្នំក្រវាញ ព្រមទាំងក្រុមស.យ.ស.សអនុសាខា ស្រុកភ្នំក្រវាញ និងសប្បុរសជនមួយចំនួនបាននាំយកអំណោយរួមមាន គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការមួយចំនួនទៅជូនលោក យាយ ០២នាក់ ដែលកំពុងតែជួបនូវជីវភាពខ្វះខាត ។
លោក យាយទី១ ឈ្មោះ សែម យ៉ាន ព្រះជន្មាយុ ១០០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ និងលោក យាយទី២ ឈ្មោះ ណយ ព្រះជន្មាយុ ៩៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រូចឆ្មា ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
អំណោយដែលលោកយាយទាំងពីរត្រូវទទួលបានក្នុងមួយគ្រួសារមានដូចជា អង្ករទម្ងន់ ៥០គីឡូ ត្រីខ ០១យួរ មី ០១កេះ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ព្រមទាំងថវិការចំនួន ១០០០០០រៀលទៀត ក្នុងនោះលោក ទី ធានី អនុប្រធានទី១ អាជ្ញាធម៌អគ្គីសនីកម្ពុជា និងជាក្រុមការងារចុះជួយស្រុកភ្នំក្រវាញ បានចូលរួមឧបត្ថមជូនលោកយាយទាំង០២គ្រួសារខាងលើ ក្នុងមួយគ្រួសារៗទទួលបានអង្ករទម្ងន់ ៥០គីឡូក្រាម និងថវិការ២០០០០០រៀលថែមទៀតផងដែរ ។
លោកយាយទាំងពីសូមជូនពរ និងថ្លែងអំណរគុណដល់ក្រុម ការងារ និងម្ចាស់អំណោយសប្បុរសជនទាំងអស់ជួបប្រទះតែសិរីសួស្ដី ជ័យមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



































