0

ខេត្តបន្ទាយមានជ័យះ …នៅព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩គ្រូគរុកោសលខេត្តបន្ទាយមានជ័យជាង៣៧០នាក់បានផ្តួតផ្តើមគ្នាជាឯកច្ឆ័នប្រារព្វការសប្បាយរីករាយធ្វើពិធីមហាសង្ក្រាន្តឆ្នាំថ្មី នៅក្នុងបរិវេនសាលាគរុកោសល ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រយៈពេល១ថ្ងៃមុនសង្រ្កាន្តឆ្នាំថ្មីចូលមកដល់នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ។ក្នុងពិធីសប្បាយមុនចូលឆ្នាំនោះគេឃើញមានមានវត្តលោក ទេព ណាននាយយកសាលាគរុកោសល គ្រូគរុសិស្ស ចូលរួមជាភ្ញៀវក្នុងពិធីនេះផងដែរ។ហើយភាពសប្បាយរីករាយនេះគេឃើញមានលេងល្បែងប្រជាប្រិយ ជាច្រើនប្រភេទ ដូចជា ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង វាយក្អម ពាំពងមាន់ រាំលេងកំសានសង្វាក់ប្រពៃណីខ្មែរ ល្បែងលោតបាវ ស្វាដណ្ដើមស្លឹកឈើ ជិះកង់ បូមទឹកដាក់ដបព្រមទាំងមានសំណួរចម្លើយចំណេះដឹងទូទៅផងដែរ មិនត្រឹមតែប៉ុណ្ណោះក៏មានកម្មពិធីដំបូង មានរបាំគោះត្រឡោក របាំទ្រុឌ និងបង្ហាញម៉ូតសំលៀកបំពាក់តាមសម័យកាល និងសំលៀកបំពាក់ជនជាតិដើមភាគតិចផងដែរ។ ហើយក្នុងទីធ្លាសាលាគរកោសល មានតាំងពិពណ៌វិទ្យាសាស្ត្រ គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា រូបវិទ្យា និងពិពណ៌គំនូរផងដែរ។គរុគសិស្សបានប្រាប់អ្នកយកព៍ត័មានឲ្យដឹងថា ពួកគាត់សប្បាយរីករាយខ្លាំងណាស់ ដោយពួកគាត់បានជួបមិត្តភក្តីរួម៦ជំនាន់មិនត្រឹមតែប៉ុណ្ណោះបានបង្កើនការយល់ដឹងបន្ថែម ក្នុងបរិវេណសាលាគរុសិស្សមានតាំងពិពណ៌ជាច្រើនពាក់ព័ន្ធទៅនឹងការដកពិសោធន៍ជាក់ស្ដែង មេរៀនផ្សេងៗក្នុងកម្មវិធីសិក្សាទៀតផង។លោកទេព ណាននាយកសាលាគរុកោសបានឲ្យដឹងថា សាលាគរុកោសលបានធ្វើមហាសង្ក្រានឆ្នាំថ្មីនេះ រយៈពេល ១ថ្ងៃ ចាប់ពីម៉ោង ៧.៣០នាទីព្រឹក រហូតដល់ម៉ោង ៦ល្ងាច គោលបំណងគឺចង់ឲ្យគរុសិស្សទាំងអស់ចង់ឲ្យការសហការណ៍គ្នាជាក្រុមនិងរំលឹកឡើងវិញនូវប្រពៃណី វប្បធម៌ពីដូនតារបស់ខ្មែរយើងហើយនេះ ក៏ជាលើកទី២ហើយសម្រាប់គរុសិស្សទាំងអស់បានផ្តួចផ្តើនមហាសង្ក្រានឆ្នាំថ្មីនេះឡើងលោកបញ្ជាក់ឲ្យដឹងទៀតថានៅឆ្នាំក្រោយៗទៀតលោកនិងបង្កើតកម្មវិធឲ្យប្លែកៗជានេះជាច្រើនទៀត៕