កម្លាំងមន្ត្រីឧទ្យានុរក្សឃាត់រថយន្តឃ្លុបដឹកទឹកកកឈើ ចេញពីអូងាវស្រុកសណ្តាន់

0

កំពង់ធំ៖ កម្លាំងមន្ត្រីឧទ្យានុរក្សសា្នក់ការអូរទឹកមរ នៃបរិស្ថានខេត្តកំពង់ធំ បានឃាត់រថយន្តឃ្លុបដឹកទឹកកកមួយគ្រឿង ដែលសង្ស័យថាមានការ បង្កប់លនលួចដឹកជញ្ជូនឈើ ដែលក្រុមឈ្មួញបានលបលួច ចូលអានៅក្នុង ដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០១៩។តាមការឲ្យដឹងាពី កម្លាំងមន្ត្រីឧទ្យានុរក្ស ដែលបានបានចុះល្បាតនៅក្នុងតំបន់ចំការកៅស៊ូ CRCK1 ក្នុងសកម្មភាពបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនសមត្ថកិច្ចបរិស្ថាន នៅចំនុច UTM 537448-1468138 បានឃាត់ចាប់រថយន្តមួយគ្រឿងម៉ាកកូរ៉េ ពណ៍ ទ្រុងឃ្លុបបិទជិត ក្រោយពីបានពិនិត្យ បានប្រទះឃើញមានឈើអារក្តារប្រភេទឈើដួងចែម សរុប ២,៩០ម៉ែត្រគូប  វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការអូរទឹកមរ និងបានចងក្រងសំនុំរឿងតាមច្បាប់។លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឲ្យដឹងថា កម្លាំងមន្ត្រីឧទ្យានុរក្ស បានឃាត់រថយន្ត ខាងលើជាច្រើនដងមកហើយ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាព លបលួចដឹកឈើដោយខុសច្បាប់ តែម្ចាស់រថយន្ត ពុំមានការរាងចាល គឺនៅតែប្រព្រឹត្តបទល្មើស បន្លំដឹកទឹកកកលាយឈើម្តងហើយម្តងទៀត ទើប សម្រេចឃាត់រថយន្ត រួមទាំងម្ចាស់នាំមករក្សាទុកនៅស្នាក់ការបរិស្ថានអូរទឹកមរ។លោក តុប កក្តដា ប្រធានមន្ទីរ បានបន្តថា ក្រៅពីចាប់រថយន្តបន្លំដឹកឈើ សា្នក់ការអូរងាវ មន្ត្រីឧទ្យានុរក្សបានចុះល្បាតពេលយប់នៅតំបន់អូរទឹកថ្លា បានបង្រ្កាបគោយន្តកន្ត្រៃយ៍ចំនួន០១គ្រឿង​ រួមទាំងឈើសរុបចំនួន១,៤០ម៉្រែតគូប ចំណែ សា្នក់ការអូរផ្អាវ មន្ត្រីឧទ្យានុរក្សបានចុះល្បាតនៅតំបន់វាលស្រែស្តាញៀន ជាប់ព្រំប្រទល់ខេត្តក្រចេះ  ប្រទះឃើញគំនរឈើមួយកន្លែង ដែលជនល្មើសបានលាក់ទុក ជាប្រភេទឈើប្តៀក ឃា្នប សរុបចំនួន១,០៧ម៉ត្រគូប រីឯ សា្នក់ការច្រកតោល មន្ត្រីឧទ្យានុរក្សបានចុះវាយស្លាកសញ្ញាហាមកាប់ទន្រ្ទានដីព្រៃ ចំនួន០៣កន្លែង បានដកហូតរណាយន្តត្រង់ សឺន័រធុនតូចចំនួន​០១គ្រឿងដែលបានដឹកចូលក្នុងតំបន់ហាមឃាត់ វត្ថុតាងបានយកមករក្សាទុកនៅសា្នក់ការអូរតាព្រហ្ម ។ដោយ ប៊ុន ​រដ្ឋា