ក្មេងស្រី​២​នាក់​ជិះ​ម៉ូតូ​ត្រលប់​ទៅ​ផ្ទះ​ត្រូវ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព ឆក់​ទូរ​សព្ទ័ i.phone4S មួយ​គ្រឿង​បាន​ដោយ​សុ​វត្តិភាព​

ភ្នំពេញ ៖​ក្មេងស្រី​២​នាក់​ត្រូវរង់​របួសធ្ងន់​និងស្រាល​ខណៈពេល​ពួកគេ​បាន ជិះ​ម៉ូតូ យ៉ាម៉ាហា ហ្វេ​ន​ណូ មួយគ្រឿង ត្រឡប់​ទៅ​ផ្ទះ​ហើយ​ម៉ូតូ​បែក​កង់​ចំ​ពេល​ដែល​ម្ដាយ​របស់​គេ​call​មក ពួកគេ​បាន​លើក​ទូរ​សព្ទ័ ក៏​ត្រូវ​ជន​សង​សង្ស័យ​ម្នាក់ ជិះ​ម៉ូតូ ស៊ុយ​សូ​គី វីវ៉ា មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់​

បាន​សម្រេច រួច​បើក​ម៉ូតូ រត់គេច​បាន​ដោយ​សុ​វត្តិភាព  ។​

​ហេតុ​ការ​នេះ​កើតឡើង​នៅវេលា​ម៉ោង ០៨  នឹង ៣០ នាទី​យប់​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ ស្ថិត​តាម បណ្តោយ​ផ្លូវ ៩៣ ក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ចំណុច ។ ក្មេងស្រី​ទាំង​២​នាក់​ខាងលើ ដែលជា ម្ចាស់​ទូរ​សព្ទ័ មានឈ្មោះ អិត សុ​វី វិន អាយុ​១៧ ឆ្នាំ ជា​សិស្ស​នៅ​សាលា ប៊ែល ធី ថ្នាក់​ទី​១២ ស្នាក់នៅ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ចំណែក​ក្មេងស្រី​ម្នាក់ទៀត មានឈ្មោះ សុខ ធា អាយុ ១៦ ជា​សិស្ស នៅ​វិទ្យាល័យ ព្រះ​ស៊ី​សុ​វត្ត ស្នាក់នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​
​យោង​ទៅ​តាម​សំដី​ក្មេងស្រី​ទាំង​២ បានឲ្យដឹង​ថា​មុនពេល​កើតហេតុ ពួក​គេ​ទើបតែ​ចេញ​ពី​ដើរលេង​ពី​កោះ​ពេជ្រ  បន្ទប់​មក​ពួក​ក៍​ជិះ​ម៉ូតូ មួយគ្រឿង ម៉ាក យ៉ាម៉ាហា ហ្វេ​ន​ណូ  ពណ៍ ខៀវ​លា​យស ពាក់​ស្លាក់​លេខ ភ្នំពេញ               1Z .2941 បំនង​ចង់​ជិះ​ត្រលប់​ទៅផ្ទះ​វិញ ហើយ​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៩៣  ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុច​ខាងលើ ក៏​ម៉ូតូ​បែក​កង់​ចំ​ពេល​ដែល​ម្ដាយ​របស់​គេ​call​មក ពួកគេ​បាន​លើក​ទូរ​សព្ទ័ ក៏​ត្រូវ​ជនសង្ស័យ​ម្នាក់ ជិះ​ម៉ូតូ ស៊ុយ​សូ​គី វីវ៉ា មួយគ្រឿង អត់​ពាក់​ស្លាក​លេខ មក​ពី​ក្រោយ ធ្វើ​សកម្មភាព​ឆក់ ទូរ​សព្ទ័ i.phone 4s មួយគ្រឿង បានសម្រេច រួច​ជនសង្ស័យ ព្យាយាម​បើក​ម៉ូតូ​រត់គេច​បាន​ដោយ​សុ​វត្តិភាព ហើយ​បណ្ដាល​អោយ​ក្មេងស្រី​ទាំង​២​នាក់​ខាងលើ ដួល​បោក​និង​ថ្នល់រ​ង់​របួសធ្ងន់​និង​របួសស្រាល ត្រូវ​រថយន្ដ សាមុយ​បឹក​យក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយ ពេល​កើតហេតុ​ជនរង់គ្រោះ​ខាង់លើ​បាន​ទៅ ដាក់ពាក្យ​ប្តឹង​នៅ  រ​នគរ បាល​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណ​ត់​មុខសញ្ញា​ជនសង្ស័យ​ស្រាវជ្រាវ ឃាត់​ខ្លួន​យក​ផ្តន្ទាទោស​តាមច្បាប់​៕​

1 2 3 4