ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ជួយ​សម្រាល​ទុក្ខ​លំបាក​បេក្ខនារី​ ​២​ នាក់​ ដែល​មក​ប្រឡង​ទាំង​គ្មាន​លុយ​ទិញ​អាហារ​ញ៉ាំ​ ហើយ​ម្តាយឈឺ​ដេក​ពេទ្យ​ទៀត​ផង​

0

កំពង់ចាម​:​ បន្ទាប់ពីទទួលបានដំណឹងភ្លាមថា មានសិស្សចំនួន ២នាក់ ដែលជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ១-ឈ្មោះ វេត ស្រីអ៊ាង

២-ឈ្មោះ យ៉េត សុខខេង អ្នក​ទាំង​ពីរ​រស់នៅ​ក្នុង​ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​ រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម ដោយ​មានស្ថានភាពលំបាកជួបការខ្វះខាតផងនោះ​ នាព្រឹក​ថ្ងៃ​ទី​២០​ ខែសីហា​ ឆ្នាំ​២០១៩នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានយកថវិកាចំនួន ៨០ម៉ឺនរៀលទៅជូនប្អូនស្រីដែលជាសិស្សមកប្រឡង នៅមណ្ឌលឧត្តរ​ ដោយគាត់មកប្រលងនេះមិនមានលុយកាក់សំរាប់ញុំាបាយ​ រឺក៏ចាយវាយអ្វីឡេីយ​ ហេីយម្តាយគាត់កំពុងធ្វេីការវះកាត់នៅមន្ទីរពេទ្យទៀត​ផង​ ។
ឯកឧត្តម អភិបាល​ខេត្ត​ បានផ្តាំផ្ញើដល់​ប្អូនៗ​ទាំងពីអ្នកត្រូវខិតខំប្រឡង អោយបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថាប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហារទុក្ខលំបាកសូមទំនាក់ទំនងមករូបឯកឧត្តមផ្ទាល់ផងដែរ ៕