បន្ទាយមានជ័យ៖ ក្រសួងសាធារណការថារង្វង់មូលឋានសួគ័ដ៏ធំស្កមស្កៃនៅប៉ោយប៉ែតប៉ះពាល់ ហើយគួរវាយចោលយូរហើយ មុនពីធីចុះហត្ថលេខាកិច្ចព្រមព្រៀងបច្ចេកទេសនិងនិតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក, ពិធីសម្ពោធជិះរថភ្លើងឆ្លងកាត់ព្រំដែនប្រទេសទាំង២ធ្វើឡើងដោយសម្តេចនាយករដ្ឋមន្ត្រូីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ និងពីធីប្រគល់ទទួលក្បាល ទូររថភ្លើងអំណោយរបស់ប្រទេសថៃកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០១៩ កន្លងមក ។
សូមរំលឹកថា លិខិតលេខ៣១៧សក/គផជ ចុះថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការជម្រាបជូនអភិបាលខេត្តបន្ទាយមានជ័យ ដែលទើបបែកធ្លាយថ្មីៗបានអោយដឹងថា : ករណីការស្ថាបនាសំណាកប្រាសាទកំពូលបីនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ (ឬហៅរង្វង់មូលឋានសួគ៍ ប៉ោយប៉ែត) ក្រសួងសូមជម្រាបជូនថា : សំណង់នេះមានផលប៉ះពាល់ដូចខាងក្រោម: 
១- បណ្តាលអោយប៉ះពាល់ខូចខាតដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិនៃរបាំងផ្លូវឆ្លងកាត់(Automatic Signaling Protection System) ពេលដែលរថភ្លើងឆ្លងកាត់ផ្លូវជាតិ ។
២- កិច្ចព្រមព្រៀងបច្ចេកទេសនិងនិតិវិធីដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ( The Agreement on Joint Traffic Working Over Raiway Between The Government of Kingdom of Cambodia and Kingdom of Thailand
) បានបញ្ចប់ទាំងស្រុង កំពុងរង់ចាំថ្នាក់ដឹកនាំរាជរដ្ឋាភិបាលប្រទេសទាំងពីរចុះហត្ថលេខាឆាប់ៗនេះ។
ក្រោយពេលកិច្ចព្រមព្រៀងចុះហត្ថលេខារួចនឹងមានពិធីសម្ពោធជិះរថភ្លើងឆ្លងកាត់ព្រំដែនប្រទេសទាំង២ធ្វើឡើងដោយនាយករដ្ឋមន្ត្រូីព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីព្រះរាជាណាចក្រថៃ ។
៣ – ការស្ថាបនាសំណាកប្រាសាទប្រាសាទកំពូលបីនៅចំរង្វង់មូលក្រុងប៉ោយប៉ែត ក្រសួងសាធារណការនិងដឹកជញ្ជូនមិនបានទទួលលិខិតផ្លូវការរបស់ក្រុង ឬខេត្តដើម្បីសហការឡើយ។ ហើយការស្ថាបនានេះបានធ្វើអោយប៉ះពាល់ដូចបានលើកឡើងខាងលើ ។
អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាលខេត្តមេត្តាជ្រាបជាព៍ត័មាននិងចាត់វិធានការបន្ត ។
គួរបញ្ជាក់ថា”រង្វង់មូលឋានសួគ៍ ប៉ោយប៉ែត ‘” ស្ថិតនៅនៅត្រង់រង្វង់មូលប៉ោយប៉ែត ជាប់មាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាភូមិ-សង្កាត់-ក្រុងប៉ោយប៉ែត ត្រូវបានពិធីបញ្ចុះបឋមសិលាសាងសង់រង្វង់មូលប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០១៨ ។
ដោយតម្រូវអោយរុះរើអគារទីស្នាក់ការច្រកទ្វារដែលស្ថាបនាក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និងខ្លោងទ្វារប្រាសាទកំពូល៣ ចេញ។ ហេតុនេះថ្នាក់លើក៏សម្រេចអោយអាជ្ញាធរខេត្តនិងក្រុងរុះរើខ្លោងទ្វារប្រាសាទកំពូលបីនៅច្រកទ្វារព្រំដែន ហើយយកមកដាក់ត្រង់រង្វង់មូលឋានសួគ៍ ។.
សំណង់រង្វង់មូលនេះ អាចចំណាយថវិកាប្រមាណ០,៥លានដុល្លាសរអា ហើយចំណាយពេលសាងសង់៦ខែ។ ក្នុងគម្រោង សំណង់ទាំងនេះរួមមាន :ទី១- ជាន់ទី១(ផ្ទាល់ដី) មានវិជ្ជមាត្រ៤១ម៉ែត្រ កម្ពស់១,៥ម៉ែត្រ បន្ទាបាត ២,៥ម៉ែត្រសម្រាប់ភ្ញៀវដើរជុំវិញបាន មានកាំជណ្តើរ៧។ទី២- ជាន់ទី២ មានកម្ពស់២,៥ម៉ែត្រ ជណ្តើរ កាំ ស្មើនឹង២៦ ចន្លោះ សម្រាប់បិតរូបចម្លាក់ដូចរចនាបថប្រាសាទបូរាណនានា។
ទី៣-ជារង្វង់មូលមានអង្កត់ផ្ចិតនិងទម្រប្រាសាទ។ ទី៤- ផ្ទៃបាត មានចន្លោះផ្លូវដើរជុំវិញប្រាសាទ។និងទី៤-រង្វង់មូលប្រាសាទកំពូល៣ មានកម្ពស់ដល់កំពូល២៣ម៉ែត្រនិងផ្ទៃបាតរង្វង់មូល២១ម៉ែត្រ។
ទោះយ៉ាងណា មន្ត្រីសាលាក្រុងប៉ោយប៉ែតប្រាប់ថា: សំណង់រង្វង់មូលឋានសួគ៍ដ៏ធំស្កឹមស្កៃនេះ សាងសង់បានជាង៥០ភាគរយ ។ប៉ុន្តែបានផ្អាកសាងសង់តាំងពីមុនលោកសាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែតចូលនិវត្តន៍និងផ្ទេរតំណែង កាលពីចុងខែមេសាឆ្នាំ២០១៩មកម្ល៉េះ ដោយសារបញ្ហាថវិកា។
ពោលគឺលោកជាអ្នកផ្តួចផ្តើម ដឹកនាំគៀងគរសប្បុរសជនសាងសង់៕ ទោះជាយ៉ាងណា មកទល់ពេលនេះ សំណង់រង្វង់មូលឋានសួគ៍ ប៉ោយប៉ែតនេះ មិនទាន់ដឹងថា ត្រូវវាយចោលឬសាងសង់បន្តនៅឡើយ៕ដោយ៖ឃិន គន្ធា



































