កំពង់ចាម: ក្រសួងទេសចរណ៍ ប្រារព្ធធ្វើពិធីប្រគល់ពានបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន នៅក្រុងកំពង់ចាម ដែលបានអនុវត្ត គោលការណ៍បរិស្ថានដ្ឋានគ្មានផ្សែងបារីបានល្អ ពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ហេង វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ។ 
ឯកឧត្តម ហោ សារុន បានថ្លែងថា នេះជាសិក្ខាសាលាលើកទី២ហេីយសម្រាប់ខេត្តកំពង់ចាម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ កម្មវិធីនេះក៏មានការចែកពានបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ ជូនដល់សណ្ឋាគារចំនួន០៤កន្លែង ក្នុងចំណោម
សណ្ឋាគារ០៨កន្លែង និងភោជនីយដ្ឋានចំនួន០៤ក្នុងចំណោមភោជនីយដ្ឋាន០៨កន្លែង ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តបរិស្ថានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍នាពេលកន្លងមកផងដែរ។
ដើម្បីឈ្នះពានបរិស្ថាន គ្មានផ្សែងបារី អ្នកគ្រប់គ្រង ឬម្ចាស់មូលដ្ឋាន អាជីវកម្ម ត្រវគោរពតាមលក្ខខណ្ឌចំនួន០៦ ចំណុច ដូចជា ៖ (១)មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅកន្លែងរបស់ខ្លួន នៅក្នុងទម្រង់ណាក៏ដោយ (២) ត្រូវតាំងបង្ហាញ ឬលក់បារីដែលមានសារព្រមានសុខភាព ជារូបភាពនិង ជាភាសាខ្មែរ
ដែលមានទំហំ ៥៥% បោះពុម្ពនៅផ្នែកខាងលើ នៃថ្ងៃសំខាន់ទាំងពីរ នៃកញ្ចប់ផលិតផលថ្នាំជក់ (៣) អាចដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់បានតែមួយកញ្ចប់ក្នុងមួយម៉ាក នៅកន្លែងលក់ តូបលក់ ក្នុងហាងលក់ផលិតផលថ្នាំជក់មួយប៉ុណ្ណោះ ។ ទូសម្ភារៈ តាំងបង្ហាញត្រូវមានពណ៌ត្នោតលាត និងមានទំហំមិនលើសពីពីរពាន សង់ទីម៉ែត្រការ៉េ (២០០០ សង់ទីម៉ែរ
ការ៉េ) (៤) ត្រូវបិទស្លាកសញ្ញាហាមជក់បារី នៅកន្លែងមើលឃើញច្បាស់។ (៥)មិនត្រូវដាក់តាំង បង្ហាញប្រដាប់គិះប្រញ៉ូមបារី នៅក្នុងកន្លែងរបស់ខ្លួន ទោះក្នុងទម្រង់ទំហំ និងប្រភេទណាក៏ដោយ (៦)
ត្រូវបង្គាប់អោយអ្នកជក់បារីជក់ ទៅជក់ខាងក្រៅ បើអ្នកជក់មិនគោរពតាម ត្រូវសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដើម្បី ចាត់វិធានការបន្ត ។ ចំពោះ ម្ចាស់អាជីវកម្ម ទាំងឡាយណាដែលមិនបានគោរពតាមលក្ខខណ្ឌ ទាំង០៦ ខាងលើនេះ ក្រសួងទេសចរណ៍ មិនផ្តល់ ឬបន្តអាជ្ញាប័ណ្ណជូនឡើយ ហើយថែមទាំង ប្រឈមមុខនឹងការផាកពិន័យថែមទៀតផង ។
ការអនុវត្តបរិស្ថាន គ្មានផ្សែងបារី បានផ្តល់ផលប្រយោជន៍យ៉ាងធំធេង ដល់អ្នកគ្រប់គ្រង ម្ចាស់សណ្ឋាគារ និងជនីយដ្ឋាន ព្រមទាំងបុគ្គលិកនិងអតិថិជន ដែលមកប្រើប្រាស់សេវាកម្មផ្ទាល់ ទទួលបាន នូវផាសុខល្អ និងចំណេញថវិកា ។
ជាងនេះទៀត ការអនុវត្តបរិស្ថានជ្ឋានគ្មានផ្សែងបារី ក្នុងវិស័យទេសចរណ៍ នៅតាមរមនីយដ្ឋានផ្សេងៗ និងតំបន់ទេសចរណ៍ ធ្វើអោយភ្ញៀវ
ទាញភ្ញៀវទេសចរណ៍ ទូលបាននូវផាសុខភាពពេលមកទស្សនា ដែលនេះជាសក្តានុពលក្នុងការបង្កើនចំណូលជាតិ តាមរយៈការទាក់ភ្ញៀវទេសចរណ៍ ។
គូសបញ្ជាក់ផងដែរថា តាមការស្រាវជ្រាវ ដែលធ្វើឡើងដោយកម្មវិធីភិវឌ្ឍន៍អង្គការសហប្រជាជាតិ អង្គការសុខភាពពិភព
លោក និងលពិការដ្ឋាន នៃអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥.០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំ បណ្តាលមកពីជម្ងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោយខាតបង់ទឹកប្រាក់ប្រមាណ ៦៤៩ លានដុល្លារ ក្នុង ១ឆ្នាំ ដែលស្មើនឹង ៣% នៃ GDP របស់កម្ពុជា ។ ដូច្នេះ គោលការណ៍បរិដ្ឋានគ្មានផ្សែងងបារី គឺជាយន្តការដ៏មាន ប្រសិទ្ធភាព និងប្រសើរបំផុត ក្នុងការផ្ដល់សុខមាលភាពប្រជាជន លើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសគ្មានផ្សែងបារី នៅឆ្នាំ២០២៥ តាមអនុសាសន៍របស់ សម្ដេចអគ្គមហាសេនាបតីតេ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយលោកវេជ្ជបណ្ឌិត តាកេស្ស៊ី នាយកអង្គការ WHO ប្រចាំតំបន់អាស៊ីប៉ាស៊ីប៊ាហ្វិក នាព្រឹក ថ្ងៃទី២៦ ខែសីហា នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ៕



































