ព្រះសីហនុ៖ លោកក៏បានណែនាំបេក្ខជនប្រឡងធ្វើមន្ត្រីលេខាធិការរដ្ឋបាលនិងស្មៀនឃុំ/សង្កាត់នាឆ្នាំ២០១៩នេះ ត្រូវខំប្រឹងប្រែងអោយអស់សមត្ថភាព ប្រកបដោយត្រឹមត្រូវនៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ម៉ាង ស ណេត អភិបាលស្តីទីខេត្តព្រះសីហនុ បានអញ្ជេីញកាត់វិញ្ញាសារប្រឡងជ្រេីសរេីសបេក្ខជនចូលក្របខណ័្ឌមន្ត្រីរាជ
ការស៊ីវិល ក្រសួងមហាផ្ទៃក្នុងនោះមានលេខាធិការរដ្ឋបាលនិងស្មៀនឃុំសង្កាត់។
ការប្រឡងនេះបានធ្វេីឡេីងនៅបឋមសិក្សា ហ៊ុន សែន ក្រុង។
ទិដ្ឋភាពនៅមណ្ឌលប្រឡងមានសភាពប្រក្រតីមិនមានហេតុការណ៍អ្វីគួរអោយកត់សំគាល់ទេ។
វិញ្ញាសាប្រឡងនេះ ត្រូវបានរៀបចំដោយគណៈកម្មការកណ្តាលនៃគណៈកម្មការរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ ដោយមានការរក្សាទុកនៅកន្លែងមានសុវត្ថិភាពត្រឹមត្រូវ។
លោក ម៉ាង ស៊ីណេត បានណែនាំបេក្ខជនទាំងអស់ ត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ជាពិសេសក្នុងការប្រឡងត្រូវប្រឹងប្រែងឲអស់ពីសមត្ថភាព មិនត្រូវលួចចម្លង ឬមានបំណងចម្លង មិនត្រូវពិភាក្សា ឬចម្លងគ្នាឡើយ និងហាមគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិច មិនត្រូវយកចូលក្នុងបន្ទប់ប្រឡងបានឡើយ ពីព្រោះការប្រឡងនេះគឺជាការប្រកួតប្រជែងយកអ្នកដែលបានពិន្ទុល្អជាងគេទើបអាចចូលបម្រើក្នុងក្របខ័ណ្ឌបាន។
ជាមួយគ្នានេះលោកប្រធានគណៈកម្មការមេប្រយោគប្រចាំមណ្ឌលប្រឡងខេត្តព្រះសីហនុ បានឲ្យដឹងថា បេក្ខជន ដែលបានដាក់ពាក្យប្រឡង ក្នុងក្របខណ្ឌមន្ត្រីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃពេលនេះ មានចំនួន ៥០នាក់ ស្រី ២៣នាក់ មានចំនួន ១ មណ្ឌលប្រឡង ស្មើនឹង ៣ បន្ទប់ ហើយ ការប្រឡងនេះ ត្រូវបានប្រព្រឹត្តទៅតែរយៈពេលមួយព្រឹកប៉ុណ្ណោះ លើវិញ្ញាសារចំនួន០២៖ ទី១.ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា ទី២.វិញ្ញាសាតែងសេចក្តី ឬការសរសេរលិខិតរដ្ឋបាល៕




































