កំពង់ធំៈរដ្ឋបាលខេត្តកំពង់ធំ ចុះយុទ្ធនាការដាំដើមឈើប្រណិត ប្រភេទឈើធ្នង់ចំនួន៨៣ដើម ដែលយុទ្ធនាការនេះមានការចូលរួមពី ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ កងកម្លាំង សិស្សានុសិស្ស កាយរិទ្ធ និងប្រជាពលរដ្ឋ ដែលបានធ្វើឡើងនៅតាមបណ្តោយមាត់ស្ទឹងសែន ជាប់នឹងគល់ស្ពាន ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងយុទ្ធនាការ ដាំដើមឈើ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខលូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា ការដាំដើមឈើ នៅថ្ងៃនេះ គឺតម្រូវអោយមានការចាប់ឆ្នោត របស់មន្ទីរ អង្គភាពនីមួយៗ ដើម្បីចូលរួមចំណែកលើការថែរក្សា និងទទួលខុស រហូតដល់ដើមឈើនីមួយៗមានអាយុកាលវែង ព្រោះថាដើមឈើ១ដើម មានតម្លៃ៨០ដុល្លា។
ឯកឧត្តម អភិបាលខេត្តមានប្រសាសន៏ថា ការដាំដើមឈើប្រណិត នៅថ្ងៃនេះ គឺក្នុងគោលបំណង កែលម្អរសួនច្បារ អោយមានភាពស្រស់បំព្រង ទុកជាម្លប់សម្រាប់អោយភ្ញៀវទេសចរមកលេងកម្សាន្ត និងលំហែរកាយ នៅពេលដែលមានបុណ្យទានម្តងៗ ជាពិសេសនោះគឺបន្សល់ទុក្ខអោយកូនចៅជំនាន់ក្រោយបានដឹងបានស្គាល់ អំពីពូជឈើល្អៗ
ឈើដែលកម្រ។ឯកឧត្តម បានបន្តថា ការដាំដើមឈើថ្ងៃនេះ គឺសរបញ្ញាក់ពី ការខិតខំយកចិត្តទុកដាក់ របស់រដ្ឋបាលខេត្ត ក្នុងចូលការរួមចំណែក លើកកម្ពស់ បរិស្ថាន និងបង្កើនសោភ័ណភាពក្រុង ឲ្យមានភាព បៃតង រស់រវើក ដើម្បីឈានទៅប្រឡងប្រណាំងទីក្រុងស្អាតនាពេលខាងមុខនេះ។
យោងតាម របាយការពីមន្ទីរ កសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា មន្ទីរកសិកម្មខេត្ត ដែលមាន ខ័ណ្ឌរដ្ឋបាលព្រៃឈើ បានចុះយុទ្ធនាការដាំកូនឈើនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីរង្វង់មូលលោកតា តេជោក្រហមករ រហូតមកដល់ច្រមុះជ្រូកមានចំនួន១២០០ដើម និងបានចែកជូនប្រជាពលរដ្ឋនៅតាមបណ្តាលស្រុកក្រុង១ចំនួនទៀតដែល ឈើទាំងនោះ គឺជាប្រភេទឈើ ក្រញូង។ ហើយក្រៅពីនេះ បាន
បញ្ជូនអោយមន្ត្រីជំនាញយកទៅដាំនៅតាម ថ្នាលបណ្តុះកូនឈើជាច្រើនកន្លែង ដូចជាថ្នាលបណ្តុះកូនឈើសម្តេចហ៊ុនសែន ទួលដំណាក់ ថ្នាលបណ្តុះកូនឈើ ក្រញូង ភូមិថ្មសំលៀង និងថ្នាលបណ្តុះកូនឈើ វ័ល្ល យាវ ។ល។



































