ខេត្តសៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និង៥នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅ
នៅម៉ោង ១៧និង៣០នាទីថ្ងៃទី៤ខែមករាឆ្នាំ២០២០ នៅត្រង់ចំណុចផ្លូវបំបែកហៃវេ ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប លើផ្លូវជាតិលេខ៦ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក និង រថយន្តធុនធំ ក្នុងទិសដៅផ្ទុយគ្នា។
ប្រភពបានឲ្យដឹងថាម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាវេវ ពណ៌ក្រហម គ្មានផ្លាកលេខបើកបរ ដោយឈ្មោះ វ៉ាន់ វាសនា ភេទប្រុស អាយុ៣២ឆ្នាំសញ្ជាតិខ្មែរដែលមានទីលំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប បើកបរ ពីទិសខាងលិចទៅកើត ទៅបុកនិងរថយន្ដ ម៉ាកហ៊ីយិនដាយ ពណ៌សពាក់ផ្លាកលេខ កណ្ដាល ៣A០៥៤៨ បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ដែលបើកបរពីទិសខាងជើងទៅទិសខាងត្បូងឈប់នៅខាងជើងផ្លូវជាតិលេខ៦។
ករណីនេះអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់ និងរបួសអ្នករួមដំណើរនៅលើរ៉ឺម៉កចំនួន៧នាក់
១ ឈ្មោះ ទន់ រិទ្ធ ភេទស្រីអាយុ២៩ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្ដសៀមរាប (របួសស្រាល)
២ ឈ្មោះ កុក គឺវ ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសស្រាល)
៣ ឈ្មោះ សុខ កាត់ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប(គ្មានរបួស)
៤ ឈ្មោះ មុត ស៊ាក ភេទស្រី អាយុ៣៨ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសស្រាល)
៥ ឈ្មោះ ឡាយ វី ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសស្រាល)
៦ ឈ្មោះ គុណ គីម ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (គ្មានរបួស)
៧ ឈ្មោះ កុក ហៀប ភេទស្រីអាយុ៣៧ឆ្នាំ នៅភូមិបឹង ឃុំឬស្សីលក ស្រុកជីក្រែងខេត្ដសៀមរាប (របួសធ្ងន់)។

ក្រោយពេលកើតហេតុរួចអ្នកបើកបររថយន្ដចុះរត់គេចខ្លួនបាត់។ ចំណែករថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកដើម្បីដោះស្រាយ។ ដិយឡែក
សាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ អ្នករបួសបញ្ចូនទៅមន្ទីរពេទ្យខេត្តសៀមរាប៕



































