អភិបាលខេត្តអញ្ជើញចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជូនចាស់ជរាគ្មានទីពឹង និងជនងាយរងគ្រោះ

0

ខេត្តកំពង់ធំ : ប្រជាពលរដ្ឋ មកពី៥៧ភូមិ ស្មើនឹង ៨៦ គ្រួសារ ក្នុងឃុំចំនួន៤ ក្នុងស្រុកតាំគោគ ខេត្តកំពង់ធំ ដែលជាប្រជាពលរដ្ឋ ចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ជនពិការ ជនងាយរងគ្រោះ បានទទួល អំណោយមនុស្សធម៌ ពីសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។

ពិធីចែកអំណោយ កាកបាទក្រហមកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានកិក្តិយសកាកបាទក្រហមកម្ពុជាខេត្ត សុខ លូ អភិបាលខេត្តកំពង់ធំ និងជាគណកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្កំពង់ធំ និង លោក ហាក់ មុងហួត អភិបាលស្រុកតាំងគោក
ស្ថិតនៅក្នុងបរិវេណវត្តគ្រើល ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោគ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១៥ ខែមករាឆ្នាំ២០២០។
ប្រជាពលរដ្ឋ ចាស់ជរា គ្មានទីពឹង ស្រ្តីមេម៉ាយ ជនពិការ ជនងាយរងគ្រោះ បានទទួល អំណោយមនុស្សធម៌ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ មី១កេស ត្រីខ១យួរ និងមួយ ភួយមួយ សារ៉ុងមួយ ក្រម៉ាមួយ អាវយឺត៣ ។
បន្ទាប់ពីលោក ហាក់ មុងហួត អភិបាលស្រុកតែងគោល បានបញ្ជាក់អំពីរបាយការណ៍ ការអភិវឌ្ឍធ្វើឲ្យមានការ រីកចម្រើន និងការចជួយដល់ ប្រជាពលរដ្ឋក្នុងស្រុករួចមក ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា សម្តេចកិត្តិបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានយកចិត្តទុកដាក់មកលើបងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កាកបាទក្រហម គឺជាអង្គការមនុស្សធម៌ ឯករាជ្យ ដែលបានខិតខំ គៀងគរអំណោយ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលខ្វះខាត គ្រប់ប្រជាពលរដ្ឋទាំងអស់ ដោយមិនគិតពីនាន្និការនយោបាយនោះទេ និង សូមឲ្យអនុសាខា កាកបាទក្រហម មេត្តាចុះជួយដល់ប្រជាពលរដ្ឋ ដែលខ្វះខាតឲ្យបានទាន់ពេលវេលា តែបើខ្វះលទ្ធភាព គឺត្រូវរាយការណ៍មក សាខាខេត្តដើម្បីចជួយជាបន្ទាន់។
ឯកឧត្តម សុខ លូ បានបន្តថា ប្រទេសកម្ពុជា ទើបតែទទួលបានសន្តិភាព២០ឆ្នាំ មិនអាចប្រៀបបាន និងប្រទេសអាមេរិកបាននោះទេ ដែលគេសន្តិភាពជាង២០០ឆ្នាំហើយ ចំណែកប្រទេសកម្ពុជា កំពុងតែខិតខំ កាត់បន្ថយភាពក្រីក្រ ឲ្យនៅតិចបំផុត ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០៣០ ប្រទេសនិងមានចំណូលបធ្យកំរិតខ្ពស់ ដល់ឆ្នាំ២០៥០ ប្រទេសកម្ពុជានិងមានចំណូលកម្រិតខ្ពស់ ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង្ស យូរអង្វែង។
ដោយ ប៊ុន រដ្ឋា