ខេត្តពោធិសាត់:បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងបន្ទាប់ពីជនរងគ្រោះយកម៉ូទរ័មមកបូមទឹកមាត់ស្ទឹងនៅពេលកុំពង់ដោតព្រីភ្លើង ។កើតហេតុនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចមាត់ស្ទឹងចេកចៅ ស្ថិតនៅភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិសាត់ ។
អធិការនគបាលស្រុកក្រគលោកវរះសេនីយ៍ឯក ឯមរុន បានអោយដឹងនៅថ្ងៃទី១៥គម្ភះ២០២០នេះថាជនរងគ្រោះមានឈ្មោះ យស សឿន(ហៅបុិញ) អាយុ ៦៦ឆ្នាំ ភេទប្រុស ជនជាតខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។និងមានប្រពន្ធឈ្មោះ ហែម សែត អាយុ៦៥ឆ្នាំ ជនជាតខ្មែរមានកូនបង្កើត ៥នាក់ ស្រី ១នាក់ ។
អធិការនគបាលស្រុកក្រគបានអោយដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានទៅយកម៉ូទ័រមកបូមទឹកស្រោចដំណាំ ដោយដោតព្រីភ្លើងនៅឯផ្ទះ កំពុងបូមទឹក ម៉ូទ័រខូចជនរងគ្រោះបាន ស្រាវខ្សែភ្លើងហើយប៉ះចំមុខដំណ ដោយជនរងគ្រោះ មិនបានមកដកព្រីភ្លើង ចេញទើបបណ្តាលអោយឆក់ស្លាប់ ផ្កាប់មុខ នៅនឹងកន្លែងកើតហេតុ។
ក្រោយទទួលបានព័រត៌មាន ភ្លាមកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ក្រគបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយ ប៉ុស្តិ៍រដ្ឋបាលរួមនិង អាជ្ញាធរភូមិ ឃុំ និងធ្វើកសរពិនិត្យនិងធ្វើកំណត់ហេតុនិងបានស្តាប់ការបំភ្លឺរបស់ក្រុមគ្រួសារសព និងការពិនិត្យសាកសព ពិតជាបានស្លាប់ដោយ
សាការឆក់ខ្សែភ្លើងពិត្យប្រាកដ៍មែន ។ក្រោយការពិនិត្យសាកសពរួច
សមត្ថកិច្ចបានយើងបានធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារសាច់ញ្ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕