ពិធីប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិ ជូនគ្រួសារសពមន្ត្រីនគរ បាលជាតិទទួលមរណះ និងមន្ត្រីចូលនិវត្ត

0

ខេត្តកែប៖ អនុវត្តតាមលក្ខន្តិកៈសមាគមន៍មិត្តនគរបាលជាតិ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមន៍មិត្តនគរបាលជាតិចំនួន64,368,570រៀល ជូនដល់គ្រួសារសពមន្ត្រីនគរបាលដែលបានទទួលមរណះភាព និងមន្ត្រីចូលនិវត្ត នៃស្នងការដ្ឋាននគរបាលខេត្តកែប សរុបចំនួន5នាក់ (មន្ត្រីមរណះចំនួន2នាក់ ថវិកាចំនួន39,152,730រៀល និងមន្ត្រីចូលនិវត្តចំនួន3នាក់ ថវិកាចំនួន25,215,840រៀល)។ ពិធីខាងលើដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ វរៈសេនីយ៍ស្នងការ រង និងនាយ នាយរងការិយាល័យបុគ្គលិក ព្រមទាំងសហការី។
ក្នុងឱកាសនោះដែរលោកស្នងការ បានសំណេះសំណាល សួរសុខទុក្ខ និងបានរំលឹកពីស្នាដៃរបស់មន្ត្រីនគរបាលចូលនិវត្ត និងមន្ត្រីមរណះ ដែលបានបំរើការងារក្នុងការបំពេញភារកិច្ចបំរើប្រជាជន ជាតិមាតុភូមិ និងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់នគរបាលជំនាន់ក្រោយទុកជាគំរូ។
ទន្ទឹមនោះក្រុមគ្រួសារនៃសពក៏ដូចជាមន្ត្រីចូលនិវត្តបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សមាគមន៍មិត្តនគរបាលជាតិ និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តគ្រប់ជាន់ថ្នាក់ ដែលយកចិត្តទុកដាក់ដោះស្រាយថវិកាសមាគមន៍ជូនពួកគាត់បានឆាប់រហ័សសំរាប់ដោះស្រាយទុក្ខធុរះបានទាន់ពេលវេលា៕