កំពង់ធំ=ក្រោយពីសកម្មភាពដឹកឈើបានស្ងប់ស្ងាត់១រយះមកគេសង្កេតឃើញថាមានតែមន្ដ្រីយោធាឬមន្ដ្រីផ្សេងៗទេដែលដឹកឈើពុំដែលឃើញមានប្រជាពលរដ្នហ៊ានដឹកនោះទេ រហូតពេលនេះស្រាប់តែមានរថយន្ដយីឌុប៣ផ្លូវ១គ្រឿងបានដឹកឈើប្រភេទលេខ២ដោយយក ផ្លាកឡូកូ អគ្គការបញ្ចាការកងពលធំអន្ដរាគមន៍លេខ៣ មកបន្លំដឹកឈើដែលមានផ្ទុកឈើជាច្រើនម៉ែត្រគូប ដោយយកលេសថាជាឈើដែលរើពីរផ្ទះចាស់ តែឥឡូវត្រូវបានលោកសាយណូរ៉ាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ ដឹកនាំកំលាំងសមត្តិកិច្ចចំរុះជាច្រើននាក់ចុះចាប់បាននៅក្នុងភូមិ ព្រៃពន្លិច សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក សាយ ណូរ៉ា បានប្រាប់អោយដឹងថាលោកបានទទួលពត៍មានពី ប្រជាពលរដ្នថាមានរថយន្ដយីឌុបពណ៍ត្រីអ៊ីរបស់យោធាបានដឹកឈើចេញពីរខេត្តព្រះវិហារ ឆ្ពោះមកខេត្តកំពង់ធំនៅវេលាទាបភ្លឺលុះព្រឹកឡើងម៉ោង៦,១៧នាទីឃើញរុះរើឈើដាក់ក្នុងដីឡូផ្ទះប្រជាពលរដ្នមួយកន្លែង លុះលោកក៏បានចុះដល់កន្លែងរថយន្ដចតក៏បានឃើញឈើពេញ១រថយន្ដយីឌុបធំហើយកម្មករកំពុងរើដាក់មួយចំនួន ពេលនោះលោកបានសួររកលិខិតអនុញាតិ បន្ទាប់មកក៏ឃើញមនុស្សម្នាក់កាន់លិខិតអនុញាតិ ក្នុងលិខិតនោះដាក់ថាផ្ទះចាស់និងមានលិខិតផ្សេងៗតាម
លំដាប់លំដោយ ឯកឧត្តមអភិបាលខេត្តបានអោយជួយពិនិត្យ ដោយជាក់ស្ដែងដាក់ថាដឹកផ្ទះចាស់មកពីខេត្តព្រះវិហារបន្ដមកធ្វើនៅក្នុងភូមិព្រៃពន្លិចតែម្ដង ប៉ុន្តែការពិនិត្យជាក់ស្ដែងឃើញខុសពីរខ្លឹមសារ លោកក៏ហៅមេព្រៃអោយមកពិនិត្យពេលពិនិត្យរួចឃើញថាខុស ដោយបន្លំ ពីរការស្នើរសុំហើយក៏ជំរាបទៅឯកឧត្តមអភិបាលខេត្តក៏អោយចាត់វិធានការតាមច្បាប់ព្រោះតែមានអ្នកបន្លំ ភរគាត់ដោយក្នុងឯកសារដាក់១៨ម៉ែត្រគូបតែជំនាញមេព្រៃអះអាងថាលើសពីរនិងច្រើន ។
ជាការពិតណាស់ សកម្មភាពរបស់ឈ្មួញឈើ បានធ្វើសកម្មភាពក្លែងបន្លំដឹកឈើជាហូរហែរ ដោយគ្រាន់តែសំអាង លិខិតមួយច្បាប់តូច ក្នុងការស្នើរសុំអភិបាលខេត្តដឹកឈើផ្ទះចាស់ តែទង្វើដែលជាទំលាប់បានឆ្លៀតឳកាស លបលួច ដឹកឈើថ្មី ម្តងហើយម្តងទៀត ជាពិសេស ប្រភពពត៌មានបានបញ្ជាក់ថា នៅពេលដែលឈ្មួញ សុំលិខិតបានហើយ ក្នុងលិខិតឲ្យដឹកត្រឹមតែ ១៥ម៉ែត្រគូប តែឈ្មួញដឹកលើសដល់ទៅ៥០ទៅ ៦០ ម៉ែត្រគូប ហើយក្នុងមួយថ្ងៃហ្នឹងដឹករហូត ដល់ទៅ៣ជើង តាំងព្រលឹមដល់ពាក់កណ្តាលអាធ្រាត ។
ជាក់ស្តែងរថយន្តយីឌុបនេះ បានដឹកបំពាន លើសពីលិខិតអនុញ្ញាតិរហូតដល់ទៅ៣ដងឯណោះ ក្រោយពីសមត្ថកិច្ច បានពិនិត្យហើយបានរកឃើញថា ពិតជាបានក្លែងបន្លំយកឈើថ្មី មកជំនួសឈើចាស់ពិតមែន ឈើនិងរថយន្តត្រូវបាន បញ្ជូនមកផ្នែករដ្ឋបាលព្រៃឈើស្ទោង ដើម្បីឲ្យសាម៉ីខ្លួនចូលមកដោះស្រាយដោយ សន្តិវិធី។