កំពង់ធំ៖ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសំណេះសំណាលជាមួយក្មួយៗ ដែលជាសាច់ញាតិបង្កើតរបស់អតីតយុទ្ធជន និងសាច់ញាតិរបស់កងកម្លាំងប្រដាប់អាវុធចំនួន ៤២៦នាក់ ដែលបានជាប់ស្ថាពរ និងជាប់បម្រុងជាកងយោធពលខេមរភូមិន្ទ បំពេញក្របខ័ណ្ឌនៃបញ្ជាការដ្ឋានកងទ័ពជើងគោក ពិធីនេះបានធ្វើឡើងនៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្នុងបរិវេណ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ក្មួយៗក្នុងចំណោម ៤២៦នាក់ ២៤៤នាក់ បានជាប់ជាស្ថាពរ និង១៨៤នាក់ ជាប់ជាបម្រុង ថ្ងៃនេះក្មួយបានបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេច ពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ព្រមទាំងអគុណ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានអនុញ្ញាតនិងផ្ដល់កិត្តិយសដល់ក្មួយៗបានចូលបម្រើក្នុងជួរកងទ័ព ដើម្បីបន្តកិច្ចការការពារជាតិ សាសនា និងព្រះមហាក្សត្រ ។
លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសម្ដែងនូវមោទនភាពអបអរសាទរចំពោះក្មួយៗដែលជាកូន ចៅសាច់ញាតិបង្កើតរបស់បងប្អូនអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបម្រើការងារ នៅខេត្ត កំពង់ធំ ដែលត្រូវបានរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឲ្យក្មួយៗបានស្នងតំណែងពីឪពុកម្ដាយបងប្អូនដែលជាអ្នកធ្លាប់បានលះបង់សាច់ស្រស់ឈាមស្រស់រួមចំណែកក្នុងគោលនយោបាយឈ្នះ ឈ្នះ ដើម្បី បុព្វហេតុសុខសន្តិភាពជូនប្រជាជន យើង ក្មួយៗត្រៀមចូលសាលាហ្វឹកហ្វឺន នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ។
លោក ប្រធានសមាគមន បានបញ្ជាក់បន្ថែមទៀតថា ក្មួយៗទាំងអស់ត្រូវតែខិតខំតស៊ូ លត់ដំខ្លួនក្លាយជាយោធិនល្អនឹងត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ បានសំណូមពរឲ្យគណៈកម្មការ សមាគម អតីត យុទ្ធ ជន ក្រុង/ស្រុកនីមួយៗ រៀបចំមធ្យោបាយដឹកជញ្ជូនក្មួយៗទៅដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ តាមពេលវេលាកំណត់របស់ថ្នាក់លើឲ្យទាន់ពេលវេលា ។
ដោយ ប៊ុន រដ្ឋា