នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តសៀមរាប ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន

0

សៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន កាលថ្ងែទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទី បានសហការជាមួយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការ ដ្ឋាននគរបាលក្រុងសៀមរាបនិងកម្លាំង ប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានម្នាក់ដែលជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀននៅចំនុចភូមិពោធិបុស្ស សង្កាត់ស្វាយ ដង្គំ ក្រុង ខេត្តសៀ មរាបជនសង្ស័យមានឈ្មោះ ១-ឈ្មោះ គង់ វណ្ណសាក់ ភេទប្រុស ឆ្នាំកំណើត ១៩៩៥ជនជាតិ ខ្មែរ មុខរបរ គ្មាន មាន ទីលំនៅ ភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀ មរាប ។
(ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់)(មានសារធាតុញៀននៅក្នុងខ្លួន)ក្នុងការបង្ក្រាបសមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន១០ កញ្ចប់ស្មើនឹងទម្ងន់៤,៧ក្រាម ថ្លឹងទាំងសំបករួមនិងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿងនិងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទូរស័ព្ទដៃចំនួន០១គ្រឿង ក្នុងករណីនេះកម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ៕