ស្លាប់ និងរបួស ៧នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នានៅស្រុកក្រគរ

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្ស ២នាក់បានស្លាប់បាត់បង់ជីវិត និងចំនួន ៥នាក់ផ្សេងទៀតបានរងរបួសជាបន្តបន្ទាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណីផ្សេងគ្នា ។

យោយោងតាមរបាយការណ៍នគរបាលស្រុកក្រគរ លើកទី១ បានកើតឡើងថ្ងៃសៅរ៍ ១៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នួងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ បង្កឡើងដោយបុរសម្នាក់ជិះម៉ូតូដួលខ្លួនឯង បណ្ដាលឲ្យដួលបោកផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ ។

របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តថា លុះនៅព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែលនេះ មានករណគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត រវាងអ្នកបើកបររថយន្តកែច្នៃពណ៏ខៀវ គ្មានស្លាកលេខ ដល់កន្លែងកើតហេតុឡើងជែងរថយន្ត ១គ្រឿងដែលចតស្ងៀម ប៉ុន្តែបានទាក់ឥវ៉ាន់ដឹកសំពីងសំពោងបណ្ដាលឲ្យធ្លាក់ទាំងមនុស្ស និងសម្ភារៈ ខណៈនោះមានមនុស្សបើកមកស្របទិសគ្នា ក៍កិនបណ្ដាលឲ្យស្លាប់ ១នាក់ភ្លាមៗ និងចំនួន ៥នាក់ទៀតបានរងរបួស ។

របាយការណ៍ដដែលបន្តទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ករណី បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស មន្ត្រីនគរបាលជំនាញ សហការចុះពិនិត្យ និងធ្វើកំណត់ហេតុត្រឹមត្រូវ ដើម្បីរងចាំបន្តនីតិវិធី ៕