ខេត្តរតនគិរី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង២រសៀល នេះនៅសាលប្រជុំខេត្តរតនគិរី បានរៀបចំពិធីតែងតាំងប្រគល់ភារកិច្ចជួនលោកឆាយ សាវុធ អតីតអនុប្រធានមន្ទីរវប្បធម៌វិចិត្រសិល្បៈ ជំនួសលោកអ៊ុន ស្រេង ដែលអតីតប្រធានវប្បធម៌ និងចវិចិត្រសិល្បៈខេត្តពេល
លោកចូលនិវត្តន៍។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកលី វិន្ទ អភិបាលអភិបាលរងនៃគណៈអភិបាលខេត្ត លោក ឆាយ សាវុធ ទើបឡើងកាន់តំណែងថ្មីបានប្តេចជ្ញាចិត្តជំរុញ និងថែរក្សា សាមគ្គីភាពផ្ទៃក្នុងជាមួយមន្ត្រីរាជការតាមមន្ទីរនិងកងកម្លាំងជុំវិញខេត្ត និងខិតខំដឹកនាំមន្ទីរអោយឆ្ពោះទៅរកការអភិវឌ្ឍន៍ និងរីកចំរើនដោយអនុវត្តន៍នៅតួនាទីនិងភារកិច្ចដែលក្រសួងដាក់អោយ ជាពិសេសថែរក្សាការពារអភិរក្សសម្បត្តិវប្បធម៌ទំនៀមទំលាប់ប្រពៃណី ដោយធ្វើការកាត់បន្ថយនូវបាតុភាព អសកម្មនានា ដែលធ្វើអោយមានប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិ។ លោក ឃឹម សារិទ្ធ មានប្រសាសន៍ថាបានជម្រុញអោយប្រធានមន្ទីរ អនុប្រធានមន្ទីរ ខិតខំអនុវត្តការងារដែលក្រសួងបានដាក់អោយ ជាពិសេសប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីក្រោមឱវាទត្រូវចេះសាមគ្គីគ្នាជាធ្លុងមួយទើបមានការអភវិឌ្ឍន៍ល្អដល់សង្គមជាតិ៕




































