កាលពីថ្ងៃទី២៩ ខែកក្កដា រដ្ឋាភិបាល ឈីលី និងប៉េរូបានសម្រេចកោះហៅ មន្ដ្រីស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុង តែលអាវីវត្រឡប់មកប្រទេសវិញ ក្រោយពេលអ៊ីស្រាអែលបង្កើនការវាយ ប្រហារនៅហ្គាហ្សា ។ នៅក្នុងសេចក្ដីប្រកាសមួយរបស់ ក្រសួងការបរទេសឈីលី បានឱ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានសហការជា មួយបណ្ដាប្រទេសក្នុងតំបន់សម្រេច កោះហៅមន្ដ្រីការទូតរបស់ខ្លួនមកកាន់ ប្រទេស
វិញដើម្បីសុវត្ថិភាព ក្នុងពេល អ៊ីស្រាអែលបង្កើនការវាយប្រហារនៅ ហ្គាហ្សា ។ នៅក្នុងការប្រកាសនោះក៏ បានបញ្ជាក់ យុទ្ធនាការរបស់អ៊ីស្រា អែលបានបំពានទៅលើច្បាប់មនុស្ស ធម៌អន្ដរជាតិដោយពលរដ្ឋស្លូតត្រង់ជា ច្រើនបាត់បង់ជីវិតក្នុងការវាយប្រហារ នោះ ។ ក្នុងថ្ងៃជាមួយគ្នានោះដែរ ក្រសួងការ បរទេសប៉េរូក៏បានប្រកាសកោះហៅ មន្ដ្រីការទូតរបស់ខ្លួនត្រឡប់មកស្រុក វិញជាការប្រឆាំងទៅនឹងសកម្មភាព វាយប្រហាររបស់អ៊ីស្រាអែល ។ ជាមួយគ្នានោះដែរ ប្រទេសវេណេ ហ្ស៊ុយអេឡា និងប៊ូឡាវី ដែលជាប្រទេស បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយ
រដ្ឋាភិ បាលអ៊ីស្រាអែលក្រោយុទ្ធនាការវាយ ប្រហារដោយយោធាទៅលើហ្គាហ្សានៅ ឆ្នាំ២០០៩ ក៏បានថ្កោលទោសយ៉ាងខ្លាំង ទៅនឹងសកម្មភាពវាយប្រហារសម្លាប់ មនុស្សជាង១ពាន់នាក់នៅហ្គាហ្សា ។ ប្រេស៊ីល ឈីលី អាហ្សង់ទីន កូស្ដារី គា គុយបា មិចស៊ីកូ វេណេហ្ស៊ុយអេឡា …ស្ថិតក្នុងចំណោម២៩ប្រទេសបោះ ឆ្នោតគាំទ្រដល់គណៈកម្មការសិទ្ធិមនុស្ស អន្ដរជាតិបើកការស្រាវជ្រាវពីបទឧក្រិដ្ឋ កម្មសង្គ្រាមរបស់អ៊ីស្រាអែលនៅ ជ្រោយហ្គាហ្សា