ពិធីរៀបចំ ប្រកាសតែងតាំងនិងសម្ពោធស្នាក់ការសហគមចលនាយុវជនកម្ពុជាក្រុមទី( 157) សាខាខេត្តកំពង់ឆ្នាំង ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី 30 ខែមករាឆ្នាំ 2021នេះឯកឧត្តមម៉ឹង ពន្លក ប្រធានសមាគមចលនាយុទ្ឌជនកម្ពុជាក្រុមទី 157 បានថ្លែងឲ្យដឹងថាការបង្កើតសមាគមចលនាយុវជនកម្ពុជាក្រុម 157 គឺក្នុងគោលបំណងធ្វើឲ្យចលនាយុវជនកម្ពុជានៅគ្រប់មូលដ្ឋានដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះដោយគ្រោះមហន្តរាយនានាជួយដល់ជនពិការចាស់ជរាដោយមិនប្រកាន់និន្ទាការនយោបាយពូជសាសន៍និងពណ៌សម្បុរឡើយជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការពារសន្តិភាពឲ្យ

បានគង់វង្សទើបប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះផងដែរឯកឧត្តមម៉ឹង ពន្លក បានថ្លែងនៅក្នុងពិធីរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ស្នាក់ការសហគមន៍ចលនាយុវជនកម្ពុជាក្រុមទី 157សាខាខេត្តកំពង់ឆ្នាំងដែលស្ថិតនៅក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងដែលមានការចូលរួមពីឯកឧត្តមលោកឡុច សុវណ្ណារ៉ាសមាជិកក្រុមប្រឹក្សាខេត្តតំណាងឱ្យឯកឧត្តមឡុង ឈុនឡៃប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលរងខេត្តកំពង់

ឆ្នាំងតំណាងឲ្យឯកឧត្តមឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងនិងប្រធាន

មន្ទីរជុំវិញខេត្តនិងអាជ្ញាធរឃុំ ស្រុក ក្រុងចូលរួមជាច្រើនផងដែរ។

ឯកឧត្តមម៉ឹង ពន្លកបានថ្លែងឱ្យដឹងទៀតថា គិតដល់ថ្ងៃនេះសមាគមចលនាយុវជនកម្ពុជាក្រុមទី 157 បានបង្កើតឡើងមានចំនួន 14ខេត្តហើយទាំងសាខាក្នុងខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះផងដែរដោយឡែកកន្លងមកសមាគមរបស់យើងបានចុះជួយដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយ

សារទឹកជំនន់នៅក្នុងឆ្នាំ 2019 នៅតាមបណ្ដាខេត្តមួយចំនួនបានជាង 500 គ្រួសារហើយកាលពីឆ្នាំមុននៅខេត្តសៀម

រាបសមាគមយើងក៏បានរៀបចំចលនាយុវជនក្នុងខេត្តសៀមរាបបានជិះកង់រួមគ្នារៃអង្គាសគ្នាបានប្រាក់ជាង 8ម៉ឺនដុល្លារយកមកជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរជាមួយគ្នានេះផងដែរនៅពេលប្រទេសជាតិមានសង្រ្គាមនៅតាមព្រំដែនកម្ពុជាសមាគមចលនាយុវជនកម្ពុជារបស់យើងក៏បានធ្វើចលនាឲ្យយុវជនកម្ពុជាទូទាំងប្រទេសនិងស្ថាប័ននានារួមគ្នាជួយឧបត្ថម្ភដល់យុទ្ធជននៅក្នុងសមរភូមិមុខធ្វើឱ្យកិច្ចការការពារមាតុភូមិរបស់យុទ្ធជនយើងទទួលបានជោគជ័យលើពួកខ្មាំងសត្រូវដែលប៉ុនប៉ងកាន់កាប់លើទឹកដីប្រាសាទព្រះវិហារដែលជាមរតករបស់ដូនតាខ្មែរយើងនោះ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ស៊ុន សុវណ្ណារិទ្អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានថ្លែងឲ្យដឹងដែរថាសមាគមជាង 100 ហើយដែលមានសមាជិកសរុបជាង  3 ម៉ឺនគ្រួសារនិងទិសដៅខាងមុខសមាគមទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងនិងពង្រីកសមាជិករបស់ខ្លួនឲ្យបានជាង 20 ម៉ឺនគ្រួសារដើម្បីលើកស្ទួយជីវភាពរបស់គាត់នៅតាមមូលដ្ឋាននិងសូមសំណូមពរដល់យុវជនកម្ពុជាក្រុមទី 157 សូមជួយដល់ផ្នែកកសិកម្មដាំខ្ទឹមនៅក្នុងឃុំទឹកហូតនិងសមាគមទេសចរណ៍នៅទឹកធ្លាក់ស្រែអំពិលជាដើមដែលកំពុងធ្វើការអភិវឌ្ឍខ្លួនបានល្អដើម្បីលើកកម្ពស់សកម្មភាពដែលកំពុងមានការអភិវឌ្ឍនៅក្នុងសហគមន៍របស់ខ្លួន។

ជាចុងបញ្ចប់ក្នុងកម្មវិធីនោះផងដែរឯកឧត្តមម៉ឹង ពន្លកក៏បានប្រកាសទទួលស្គាល់លោកស្រីចាន់ ផល្លីជាប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម 157 សាខាខេត្តកំពង់ឆ្នាំងនិងថ្នាក់ដឹកនាំសាខាមួយចំនួនទៀត ហើយក៏បានចូលរួមកាត់ខ្សែបូសម្ពោធបើកទីស្នាក់ការសមាគមចលនាយុវជនកម្ពុជាក្រុមទី 157 ខេត្តកំពង់ឆ្នាំងដាក់ឲ្យប្រើប្រាស់ជាផ្លូវការដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ នៅក្នុងនោះផងដែរក៏

បាននាំអំណោយកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងចាស់ជរាចំនួន 20 គ្រួសារ រួមមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនផងដែរដើម្បីជួយដោះស្រាយក្នុងការខ្វះខាតដល់ពួកគាត់៕សុខ គឹមសៀន