បញ្ចប់ការអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ លើកំណាត់មហាវិថីព្រះនរោត្តម ក្រោយដំណើរការអស់ជាង២សប្តាហ៍

 

ភ្នំពេញ៖ គម្រោងជួសជុលកំណាត់ មហាវិថីព្រះនរោត្ដមដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យបានអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ រួចរាល់អស់ហើយនៅសល់តែការងារអ៊ុតគំនួសចរាចរណ៍ប៉ុណ្ណោះ។ គិតត្រឹមថ្ងៃទី១១ខែមីនាឆ្នាំ២០២១។

 ក្រោយពី មានជំរុញ អាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ 

ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១កន្លង ក្រុមការងារ បានអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេស ដើម្បី អោយមហាវិធី នេះប្រើប្រាស់បានយូរអង្វែង។

 ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ បានចុះតាមដានពិនិត្យមើលការដ្ឋានជួសជុល មហាវិថីព្រះនរោត្តម  ដើម្បីធ្វើឲ្យគម្រោងនៃការជួសជុលកំណាត់ កំណាត់មហាវិថីនេះ អនុវត្តស្របតាមលក្ខណៈបច្ចេកទេស អាចប្រើប្រាស់បានយូរអង្វែង ។ 

     មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា កំណត់មហាវិថីព្រះនរោត្ដមចាប់ពីរមណីយដ្ឋានវត្តភ្នំរហូតដល់វិមានឯករាជ្យ បានធ្វើការជួសជុល ជង្ហុកសំបុកមាន់ធ្វើគ្រឹះតាំងពីពាក់កណ្តាលខែមករាឆ្នាំ២០២១និងបានបញ្ចប់ការជួសជុលគ្រឹះ កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ ២០២១ ហើយក្រុមការងារបានចាប់ផ្ដើមធ្វើការអ៊ុតកៅស៊ូAC កាលពីថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១ ។ គ្រោងនឹងបញ្ចប់នៅថ្ងៃទី០៧ខែមិនាឆ្នាំ២០២១ ។

 គម្រោងនេះត្រូវអ៊ុតកៅស៊ូ តាមបណ្ដោយ ផ្លូវព្រះនរោត្ដម ចាប់ពីរង្វង់មូលវត្តភ្នំដល់មានឯករាជ្យមានប្រវែង២១៥០ម៉ែត្រទទឹង ១៦ម៉ែត្រ ដោយអ៊ុតកៅស៊ូACកំរាស់៥សង់ទីម៉ែត្រ ។

     មន្ត្រីដដែលក៏បានបញ្ជាក់ផងដែរថា៖ នៅក្នុងខណ្ឌដូនពេញនគម្រោងជួសជុលផ្លូវដែលខូចខាតដោយទឹកជំនន់កន្លងមកនេះ មានចំនួន១៦ខ្សែ ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមការងារបានស្ថាបនារួចរាល់ចំនួន ១០ខ្សែហើយ កំណាត់មហាវិថីព្រះនរោត្តមនេះគឺជាកំណត់ផ្លូវទី១១របស់គម្រោងរដ្ឋបាលរាជធានីភ្នំពេញ ៕