កំពត = ប្រជាពលរដ្ឋ ប្រមាណជាង ២០គ្រួសារ រស់នៅភូមិសូភី ឃុំ ស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត បានប្រត្តិកម្ម និង អ្នកសារព័ត៌មានមួយក្រុម ដែលបានចុះ ផ្សព្វផ្សាយព័ត៌មានខុសការពីពិត ធ្វើអោយពួកគាត់ នាំគ្នាចេញមកបក ស្រាយ ជូនដល់សាធារណៈជនវិញ កាលពីល្ងាចថ្ងៃទី 24 ខែ ឧសភា ស្នាម 2021 ។
បើតាមការអះអាង របស់ប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលើបាននិយាយថា គឺជាដីរបស់ ប្រជាពលរដ្ឋ បានកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ1982មកម្លេះ ហើយទុំនប់ទឹកនេះទើបតែធ្វើក្នុងចន្លោះឆ្នាំ ១៩៨៦ ជំនាន់ លោក ហាយ សូន្យ ធ្វើ អភិបាលស្រុក ហើយលោកក៍បានស្នើរសុំ ប្រជាពលរដ្ឋ អោយនាំគ្នាលើកទំនប់ទឹក ហើយក្រោយមកក៏ លោក អភិ បាល បានប្រគល់ដីនេះ អោយប្រជាពលរដ្ឋ អាស្រ័យផលវិញជាធម្មតា។
អ៊ុំ ស្រី ម្នាក់ ឈ្មោះ អ៊ុយ យីម បានបញ្ជាក់ អោយអ្នកព័ត៌ មាន យើងដឹងដែរថា ព័ត៌មានដែលផ្សព្វផ្សាយ ថាក្រុមហ៊ុនចាក់ដីលុបអាងនោះ គឺមិនពិតនោះទេ ដីដែលក្រុមហ៊ុនចាក់នេះ គឺជាដីរបស់ ប្រជាពលរដ្ឋចំនួន20 គ្រួសារ ដែលជាដីកម្មសិទ្ធរបស់ពួកគាត់ ហើយពួកគាត់ ក៍បានលក់អោយក្រុមហ៊ុនដើម្បីដោះដូរជីវភាព មិនមែនពួកគាត់ លក់ដីអាងឬក៏ដីរដ្ឋនោះឡើយ ។
ប្រជាពលរដ្ឋនោះបានថ្លែងថា ពួកគាត់សប្បាយចិត្តណាស់ដែល មានក្រុមហ៊ុន ចូលមកអភិវឌ្ឍន៍ ក្នុងស្រុករបស់ពួក គាត់ ថ្ងៃក្រោយពួកគាត់ ងាយស្រួលប្រកប អាជីវកម្មផ្សេងៗបន្តទៀត។
លោក ស៊ុំ រិទ្ធី តំណាងក្រុមហ៊ុន សេងសម្បត្តិ(COLTD)បានបញ្ជាក់ប្រាប់ បានថ្លឹងប្រាប់ អ្នកសារព័ត៌មានឱ្យដឹងថា ដីនេះមិនមែនដីអាងនោះទេ ខាងក្រុមហ៊ុនបានទិញ ពីប្រជាពល រដ្ឋ មានអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្ត ទទួលស្គាល់ត្រឹមត្រូវ ។
លោកបានបន្តថា ការចាក់ដីនេះ ក៏ក្រុមហ៊ុនយើងមានច្បាប់អនុញ្ញត្តិត្រឹមត្រូវ បើគ្មានច្បាប់អនុញ្ញាត្តិ គ្មាននរណាហ៊ានធ្វើនោះទេ។
អភិបាល ស្រុកដងទង់ លោក ស៊ីវ ផេង បានថ្លែងប្រាប់ អ្នកយកព័ត៌មាន នៅរសៀ លថ្ងៃទី 5 ខែឧសភា ឆ្នាំ 2021 នេះថា ខាងក្រុមហ៊ុន បានសុំច្បាប់អនុញ្ញាតវិនិយោគ លើគម្រោង អចលនទ្រព្យ ។