សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ជូនដល់ពន្ធនាគារខេទ្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ខណៈពេលជម្ងឺកូវីដ-១៩ កំពុងរាត្បាត
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺដ៍កាចសាហាវនេះ និងដើម្បីជួយសម្រួលដល់ការងាររបស់ពន្ធនាគារខេត្ត សាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភនូវថ្នាំពេទ្យ និងសម្ភារៈតម្រូវការប្រើប្រាស់ដល់ពន្ធនាគារខេត្តកំពង់ឆ្នាំង ។

អំណោយដែលបានជួយឧប្ថម្ភនៅពេលនេះមានថ្នាំលេបចំនួន២០០ប្រអប់ ម៉ាស់ចំនួន៥០០០ម៉ាស់ អាល់កុលពីរកាន
មីចំនួន៥០កេស ស្កស២ការ៉ុង ទឹកក្រូច១០កេស ទឹកត្រី១០កេស និងទឹកស៊ីអ៊ីវចំនួន១០កេស។

ជាមួយអំណោយដ៍ថ្លៃថ្លា និងចាំបាច់បំផុតនេះថ្នាក់ ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងសម្តែងនូវទឹកចិត្តនិងមនោសញ្ជេតនាសោមនស្សរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីសុវត្ថិភាព សុខភាព សុកមាលភាពពីសំណាក់ ថ្នាក់ដឹកនាំដ៏មានគុណធម៌និងដឹងសុខទុក្ខដល់កូនចៅថ្នាក់ក្រោម! សូមថ្លែងអំណរគុណឯកឧត្តមប្រធានសាលាដំបូងនិងឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំងដែលបាន យកចិត្តទុកដាក់ដល់ថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារខេត្ត និងជនជាប់ឃុំទាំងអស់ ។

ថ្នាក់ដឹកនាំពន្ធនាគារខេត្តកំពង់ឆ្នាំងថ្លែងអំណរគុណ និងជូនពរ ថ្នាក់ដឹកនាំសាលាដំបូងខេត្ត និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង សហការីទាំងអស់បានព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕