នៅវេលាម៉ោង 10:10 នាទីថ្ងៃទី 5 ខែសីហាឆ្នាំ 2021 កងរាជអាវុធហត្ថខេត្តបាត់ដំបងសហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះទៅភូមិរំចេក3 សង្កាត់រតនៈក្រុងនិងខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ02នាក់
1/ឈ្មោះលីសាន់ឆាយភេទស្រីអាយុ 18 ឆ្នាំមុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
2/ឈ្មោះពុធ ជាវឌ្ឍនាហៅសៅចាន់ណាភេទស្រីអាយុ 21 ឆ្នាំមុខរបរនៅផ្ទះរស់នៅភូមិកំពង់ឆ្នាំង 2 ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ 2793លេខ2794 ចុះថ្ងៃទី 3 ខែសីហាឆ្នាំ 2021 របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនាដល់ខែឧសភាឆ្នាំ 2021 ។
បច្ចុប្បន្ន : ជនសង្ស័យការិយាល័យជំនាញអហខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញ អហ ខេត្តកំពង់ធំចាត់ការតាមនីតិវិធី ។




































