ខេត្តព្រះសីហនុ៖អំណោយមនុស្សធម៌ពីសប្បុរសជនជាច្រើន ដូចជាថវិកា និងសម្ភារៈត្រូវបាននាំយកទៅជួយ ឧបត្ថម្ភដល់រដ្ឋបាលខេត្តព្រះសីហនុជាបន្តបន្ទាប់ក្នុងគោលដៅចូលរួមចំណែកក្នុងការកសាងអគារតេជោព្យាបាលជំងឺកូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិ ការណ៍សហគមន៍ ២០កុម្ភៈ ។ ក្នុងនោះ ទី១.ឯកឧត្តម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោកជំទាវ ឧបត្ថម្ភជែល លាង ដៃ (តូច-ធំ) ១០កេស Hypochlorous ACID ៣កេស ម៉ាស់១០០ប្រអប់ ទឹកសុទ្ធ ២០កេស ទឹកត្រី-ទឹកស៊ីអ៉ីវ ១០០យួរ និងមី១០កេស។ ទី២.ក្រុមហ៊ុន ខេអេចស៊ីអិន អ៊ីនវេសមេន & ឌីវេឡុបមិន ឧបត្ថម្ភថវិកាចំនួន១០.០០០ដុល្លា អាមេរិក អង្ករ ១.០០០គីឡូក្រាម.មី១០កេសធំនិងទឹកពិសារបរិសុទ្ធ១០០កេស។ទី៣.ជីនប៉ីគ្រុបឧបត្ថម្ភថវិកាចំនួន ៥០.០០០ ដុល្លាអាមេរិក សម្រាប់សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។ទី៤.សណ្ឋាគារសុីហ៊ូ រីសត និងណានហៃ រៀលអ៉ីស្ទេត ឌីវេឡុបមិន ឯ.ក ឧបត្ថម្ភថវិកាចំនួន ៣០.០០០ ដុល្លាអា មេរិក សម្រាប់ សាង សង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។៥.ក្រុមហ៊ុន លីស៊ីន គ្រុប ឧបត្ថម្ភ ថវិកាចំនួន ២០.០០០ ដុល្លាអាមេរិក សម្រាប់សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ។
លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុក្នុងជំនួបទទូលអំណោយមនុស្សធម៌ពីសប្បុរសជននារសៀល ថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០២១ លោកបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមហ៊ុន និងកាស៊ីណូ ដែលបាន នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុដែលកំពុងត្រូវការចាំបាច់ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។លោកគួច ចំរើន បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណបងប្អូនសប្បុរសជន ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ស្របពេលដែលខេត្តមានបញ្ហាប្រឈមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានបងប្អូនសប្បុរសជនបានចូលរួមឆ្លើយតប និងជាវប្បធម៌ចែករំលែកសម្រាប់ខេត្តព្រះសីហនុ ។ ដោយមាន ការចូលរួមពីបងប្អូនសប្បុរសជនទាំងអស់គ្នាមកដល់ពេលនេះរដ្ឋបាលខេត្តបានរៀបចំសាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ មួយខ្នង កម្ពស់មួយជាន់ ដែលមានទទឹង ៣០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ អាចដាក់គ្រែ បាន ជិត ៤០០គ្រែសម្រាប់ព្យាបាលអ្នកជំងឺស្រាលសាងសង់រយៈពេល៣ខែ។និងមានអគារសម្រាប់ព្យាបាលអ្នកជំងឺ កូវីដ-១៩ ធ្ងន់មួយអគារផងដែរ នៅក្នុងមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណា ត្រូវ បានបិទបញ្ចប់នោះទេ ៕ដោយនាគសមុទ្រ