​អាវុធហត្ថ​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បញ្ជូនទៅ​តុលាការ​ពាក់​ព័​ន្ឋ​ករណី​ ​ប្រើប្រាស់​និង​ជួញដូរ​គឿង​ញៀន​

0

​ ​សៀមរាប :​ជនសង្ស័យ​៤​នាក់​នេះ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ក្នុង​ថ្ងៃទី​០១​ខែកញ្ញា ឆ្នាំ​២០១៤​កន្លងទៅ​នៅក្នុង​ផ្ទះជួល​ស្ថិតនៅ​ក្នុងភូមិ ព្រៃ​គុយ​សង្កាត់​អំពិល ក្រុង ខេត្តសៀមរាប ។

លោកស្រី​យូ​រ៉ា​មេ​បញ្ជ​ការរង​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ករ​ណី​គឿង​ញៀន​ហើយ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​ឲ្យ​ដឹងថា ដោយ​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់ លោក ឃឹម ប៊ុន​សុង​អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ខេត្ត និង លោក ឧ​ត្ត​ម​សេនី​យ៌​ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​

ក៏ដូចជា​ដើម្បី​ធ្វើការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ថ្វេ​រដង​ផង​នោះ​។​ជាក់ស្តែង​ជនសង្ស័យ​ទាំង​៤​នាក់​នេះ ១​ឈោះ្ម​ទ្បា​ច ចាន់​រតណា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ ​ជា​សិស្ស ២​ឈោះ្ម​សុ​ត​ពិសិដ្ឋ ភេទ​ប្រុស​អាយុ​១៨​ជា​សិស្ស ៣​ឈោះ្ម​ទ្បា​ចក​ក្កដា ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​ ​ជា​សិស្ស ៤​ឈោះ្ម​ចាន់​សុធី ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​សិស្ស​ហើយ​នាក់​ទាំង​៤​នាក់​នេះ​ប​ច្ច​ប្បន្ន​រស់នៅ​ ​ក្នុង​ក្រុង​សៀមរាប​ហើយ​ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​DSC_0855

ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ព្រមទាំង​វត្ថុតាង​រួមមាន​ថ្នាំញៀន​ ​ប្រភេទ​ម្សៅ​គ្រើម​ព​ណ៏​ស​ថ្លា​ដែល​គេ​ហៅថា​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ធំ ស្មើ​និង​០.៣៣ ក្រាម ដកហូត​ម៉ូតូ មួយ​គឿង ដែលជា​មធ្យ​បាយ​ជនសង្ស័យ​ធ្វើ​សកម្មភាព​បៀរ​ចំនួន​២៥​សុង ដាវ​សាមូរ៉ៃ​ចំនួន ០៣​ដើម​និង​ ​ឧ​បករ​ណ៏​ជក់​មួយចំនួនធំ​ផងដែរ​។​ ​លោក​វរ​សេនី​យ៌​ឯក ស្រី យូ​រ៉ា បាន​បន្តថា​ក្នុងនាម​លោក​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​នៅតែ​ប​ ​ន្ត​អោយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​របស់​នៅតែ​បន្តធ្វើ​ការបង្ក្រាប​រាល់​ប​ទ​ល្មើស​អោយ​ដូច​ភ្លៀងរលឹម ។​

ហើយ​លោក​បាន​បញ្ជាក់ថា​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង​ហើយ​និង​មធ្យ​បាយ​ដឹកជញ្ជូន​នៅ​សា​ធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​យី​ង​បង្ក្រាបបាន​នៅ​ចំណុច​ខាងលើ​នោះ​កំលាំង​របស់លោក​បាន ​កសាង​សុំ​ណុំ​រឿង​និង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៤ ព្រមទាំង​វត្ថ​តាង​ដែល​ដកហូត​បាន​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់ ។