កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា គណៈ រដ្ឋមន្ដ្រីក្នុងរដ្ឋាភិបាលបណ្ដោះថៃបាន ស្បថចូលកាន់តំណែងនៅទីក្រុងបាងកក ក្រោមអធិបតីភាពព្រះមហាក្សត្រថៃ ។ គណៈរដ្ឋមន្ដ្រីបណ្ដោះអាសន្នមាន អាយុកាល១ឆ្នាំក្នុងការកែទម្រង់ប្រទេជាតិ ហើយនឹងរៀបចំការបោះឆ្នោតនៅ ចុងឆ្នាំ២០១៥ ។
គណៈរដ្ឋមន្ដ្រីថៃមាន សមាជិក៣៣រូប ក្នុងនោះ អតីតមេទ័ព ជើងគោក លោកប្រាយុទ្ធ ចាន់អូរចា ជា នាយករដ្ឋមន្ដ្រី ដោយមានឧបនាយករដ្ឋ មន្ដ្រី៥រូប និងរដ្ឋមន្ដ្រី២៧រូប ។ គណៈរដ្ឋមន្ដ្រីបណ្ដោះអាសន្នដែល មានមេទ័ព និងមន្ដ្រីប៉ូលិសដល់ទៅ១៣ រូបកាន់តំណែងសំខាន់ៗក្នុងជួររដ្ឋាភិ បាល ។
ចំណែកលោកប្រាយុទ្ធ ចាន់ អូរចា ដែលជានាយករដ្ឋមន្ដ្រីនោះ នៅ កាន់តំណែងជាមេទ័ពជើងគោកដដែល។ ចំណែករដ្ឋមន្ដ្រី១៥រូបទៀតមកពីបណ្ដា អ្នកជំនួញ អ្នកសេដ្ឋកិច្ចលំដាប់កំពូល នៅក្នុងប្រទេស ។ សារព័ត៌មានបាងកកប៉ុស្ដិ៍បានផ្សព្វ ផ្សាយថា គណៈរដ្ឋមន្ដ្រីថ្មីថៃ នឹងជួប ប្រជុំជាលើកដំបូងនៅថ្ងៃទី៩ ខែកញ្ញា នៅក្នុងវិមាននាយករដ្ឋមន្ដ្រី ។ នៅក្នុង កិច្ចប្រជុំនោះ លោកប្រាយុទ្ធ ចាន់អូរចា នឹងប្រកាសពីគោលនយោបាយដឹកនាំ ក្នុងជួររដ្ឋាភិបាលបណ្ដោះអាសន្ន